កប់​!! iPhone នឹង​បញ្ចេញ​ម៉ូ​ឌែ​ល​ថ្មី​មាន​តម្លៃ​តែ ៣០០​ដុល្លារ

0
33

ក្រុមហ៊ុន​Apple របស់​អា​មេ​រិ​ក​ទើបតែ​បាន​បញ្ចេញ​iPhone តម្លៃ​ទាប​ម៉ូ​ឌែ​ល​ថ្មី​មួយ​ទៅ​ក្នុង​ទីផ្សារ​ខណៈ​ការ​លក់​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​មិនសូវ​កាក់កប​អំឡុង​ពេល​វីរុស Covid-19 រាតត្បាត​ទូ​ទាំង​ពិភពលោក​។

iPhone ម៉ូ​ឌែ​ល​ថ្មី​ដែល​ក្រុមហ៊ុន​ផ្លែ​ប៉ោម​បញ្ចេញ​កាលពី​ម្សិលមិញ​មានឈ្មោះ​ថា iPhone SE ជំនាន់​ទី​២ ខណៈ iPhone SE ជំនាន់​ទី​១ Apple បាន​បញ្ចេញ​ដំបូង​កាលពី​ឆ្នាំ ២០១៦ កន្លង​ទៅ​។ iPhone SE ជំនាន់​ទី​២​នេះ មាន​តម្លៃ ៣៩៩​ដុល្លារ ហើយ​Apple បាន​ដាក់​ឲ្យ​អតិថិជន​ខ្លួន​ក​ម្ម៉​ង់​ចាប់ពី​ថ្ងៃស្អែក​នេះ​តទៅ ហើយ iPhone SE នឹង​មក​ដល់​ដៃ​អតិថិជន​ត្រឹម​ថ្ងៃ​ទី​២៤ មេ​សា​នេះ​។

បើ​ទោះបីជា iPhone SE នេះ​ចេញ​ចំ​ពេល​វីរុស Covid-19 រាតត្បាត​ក៏​ដោយ តែ Apple នៅ​តែ​មាន​ទំនុកចិត្ត​ថា ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​មួយ​ម៉ូ​ឌែ​ល​នេះ នឹង​មាន​តម្រូវការ​ពី​អតិថិជន​របស់​ខ្លួន ព្រោះ​តម្លៃ​សមរម្យ​ហើយ​សមាស​ភាគ​ខាងក្នុង​របស់​វា​គឺ​ដូច iPhone 11 និង iPhone 11 Pro អ​ញ្ចឹ​ង​។ Apple បាន​ធ្វើការ​រចនា​រូបរាង​ខាងក្រៅ​ឲ្យ​ដូច iPhone 8 ដែល​ចេញ​កាលពី​ឆ្នាំ ២០១៧​។

អ្វី​ដែល​កាន់តែ​ពិត​សេស ចំពោះ​iPhone SE ជំនាន់​ថ្មី​នេះ គឺ​វា​ប្រើប្រាស់​បន្ទះ​ឈី​ប A13 bionic ដែល​មាន​បំពាក់​លើ iPhone 11 ពោល​គឺ​កម្លាំង​របស់​អាច​មាន​ស​ត្ថភាព​អូស​ហ្គេ​ម​ធំ​ៗ​បាន​យ៉ាង​រលូន​។ មិនតែប៉ុណ្ណោះ ដោយសារ​វា​បំពាក់​បន្ទះ​ឈី​ប​ខ្លាំង ដូច្នេះ​វា​ជួយ​ឲ្យ​គុណភាព​Camera ថតរូប​កាន់តែ​ល្អ​ប្រសើរ​ជួយ​នឹង​portrait mode ផង​ដែរ​។

ចំពោះ​មុខងារ​សំខាន់​ៗ​ផ្សេង​ទៀត​មាន​ដូច​ជា វា​អាច​ថត​ត​វី​ដេ​អូ​ក្នុង​កម្រិត​4K​ពេញ ក្នុង​ល្បឿន ៦០ frame ក្នុង​មួយ​វិនាទី​។ លើស​ពី​នេះ​វា camera មុខរប​ស់វា​អាច​ថត​វី​ដេ​អូ​ជាមួយនឹង​ការ​ទប់​លំនឹង​បាន​ល្អ​ផង​ដែរ ហើយ​iPhone SE​ជំនាន់​ថ្មី​នេះ​ក៏​អាច​សាក​ថ្ម​បាន​លឿន​ជាមួយ​ដុំ​ឆ្នាំង​សាក​កម្លាំង ១៨​វ៉ា​ត់​។

គួរ​បញ្ជាក់​ផង​ដែរ iPhone SE គឺ​ខ្ចី​រូបរាង iPhone8 ហើយ​វា​មាន​ទំហំ​អេ​ក្រង់ ៤.៧​អ៊ី​ញ ជា​ប្រភេទ​អេ​ក្រង់ LCD មាន​អាវ​ក្រោះ​ការពារ​ទឹក​។ ចំពោះ​ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន​គឺ​ផ្ដើម​ពី ៦៤G​ឡើយ​ទៅ​ជាមួយនឹង​តម្លៃ ៣៩៩​ដុល្លារ ចំណែក ទំហំ​ផ្ទុក ១២៨G តម្លៃ ៤៤៩​ដុល្លារ និង ២៥៦G មាន​តម្លៃ ៥៤៩​ដុល្លារ​៕

ប្រភព៖ Business Cambodia