កាន់តែធ្ងន់! ! ចិនប្រកាសអាសន្នជាថ្មី​ ដោយសារទឹកជំនន់

0
33

ចិន​បាន​ជម្លៀស​ប្រជាជន​រាប់ពាន់​នាក់​បន្ទាប់​ពី​បំណាក់​ដី​បាន​រាំងស្ទះ​ទន្លេ​ និង​បាន​បង្កើត​ជា​បឹង​ដែល​បាន​គំរាមកំហែង​ជន់​លិច​ភូមិ​ ដែល​នៅ​ជិតខាង​ទាំងនោះ​ខណៈ​ដែល​តំបន់​មួយចំនួន​នៅ​​ប្រទេស​ចិន​បាន​ទទួល​រង​ភ្លៀង​ខ្លាំង​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​។​

ការ​រលំ​បាក់​ដី​បាន​កើត​ឡើង​កាលពី​ថ្ងៃ​អង្គារ​ទី​២១​កក្កដា នៅពេល​ដែល​បំណាក់​ដី ១,៥​លាន​ម៉ែត្រគូប​បាន​ធ្លាក់​ចូលទៅក្នុង​ដៃទន្លេ​មួយ​នៃ​ទន្លេ​យ៉ាង​សេ នៅ ជិត​ទីក្រុង​អ៊ី​ន​ស៊ី​នៅ​ខេត្ត​ហ៊ូ​បេ នេះ​បើ​យោង​​តាម​សារព័ត៌មាន​ស៊ីន​ហួរ​។​

មជ្ឈមណ្ឌល​ឧតុនិយម​ជាតិ​នៅ​ថ្ងៃ​ពុធ​ទី​២២​ ខែកក្កដា​ បាន​ប្រកាស​អាសន្ន​ជាថ្មី​ដល់​កម្រិត​ប្រុងប្រយ័ត្ន​កម្រិត​លឿង ចំពោះ​ព្យុះភ្លៀង​នៅ​ខេត្ត​សាន​ទុង ខេត្ត​ហេ​ណាន ខេត្ត​ជាំ​ង​ស៊ូ​ខេត្ត​សាអាន់​ស៊ី ខេត្ត​ចុង​​គី​ញ ខេត្ត​ស៊ី​ឈ័ន ខេត្ត​យូ​ណា​ន​និង​នៅ​តំបន់​ទី​បេតិ៍​ស្រប​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ថ្មី​គំរាមកំហែង​អំពី​ហានិភ័យ​ទឹក​ជំនន់​នៅ​ទូទាំង​ប្រទេស​នេះ​៕

ប្រភព៖​ Sabay