កុំច្រឡំ! ! ផ្កាយក៏ក្លែងក្លាយ​ លុយដុល្លារក៏ក្លែងក្លាយ

0
231

កំពង់ធំ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ៧ និង ០០ នាទីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០
នៅចំណុចភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ពាក់ពន្ធ័​នឹង​បន្លំខ្លួនប្រេីប្រាស់នូវឯកសណ្ឋានជជា​នគរបាលជាតិ​ យកលុយ​ដុល្លារក្លែងក្លាយ។
ជនសង្ស័យរូបនេះមានឈ្មោះ ហេង កែនណាឌី ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២១អឺសេរ៉ូ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យរូបនេះបានតាំងខ្លួនឯងជានគរបាលធ្វើការនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្នែកមន្ទីរប្រឆាំងគ្រឿងញៀន ដោយបានស្លៀកពាក់ឯកសណ្ឋានគរបាលជាតិ សក្តិ៍ថ្នាក់ឧត្តមសេនីយ៍ឯក។
វត្ថុតាងដកហូត​រួមមាន:
១/ឯកសណ្ឋានគរបាល ការងារលេខ៤ មួយកំផ្លេ មានសក្តិថ្នាក់ឧត្តមសេនីយ៍ឯក ភ្ជាប់ជាមួយអាវស្រាប់។
២/ក្រដាស់ប្រាក់ដូល្លាអាមេរិក(លុយសែន) ប្រភេទក្រដាស
១០០$ ចំនួន៥៨៩សន្លឹក។
៣/ទូរស័ព្ទដៃចំនួន០២គ្រឿង.ព្រមទាំងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនទៀត។

ករណីនេះសមត្ថកិច្ចជំនាញយើងបានឃាត់ខ្លួនជនសង្ស័យខាងលើយកមកអធិការដ្ឋានគរបាលក្រុង តាមបញ្ជារបស់លោកសាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ និងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

ប្រភព៖​ PN