សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានបដិសេធចំពោះរបាយ ការណ៍ព័ត៌មានមួយកាលពីថ្ងៃពុធថា ខ្លួនបានព្យាយាម មិនទទួលជោគជ័យក្នុងការ សម្របសម្រួលកិច្ចចរចានុយក្លេអ៊ែរថ្មីរវាង សហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅពេលដែលអនុរដ្ឋលេខាធិការសហរដ្ឋអាមេរិកលោក Stephen Biegun បានធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល កាលពីដើមខែនេះ។

សារព័ត៌មានជប៉ុន Yomiuri Shimbun បានរាយការណ៍នៅមុននេះបន្តិចថា មន្រ្តីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានពិភាក្សាពីលក្ខខណ្ឌ សម្រាប់កិច្ចប្រជុំកំពូលមួយទៀតរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង មុនដំណើររបស់ប៊ីរដ្ឋាភិបាលក្រុងសេអ៊ូលបដិសេធថាមិនព្យាយាម ឲ្យ ឈ្មួញកណ្តាលសហរដ្ឋអាមេរិកទេ។ កិច្ចពិភាក្សានុយក្លេអ៊ែរក្នុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងសេអ៊ូលចាប់ពីថ្ងៃទី៧-៩ ខែកក្កដា ដើម្បីពិភាក្សាជាមួយប្រេសិតនុយក្លេអ៊ែរកូរ៉េខាងត្បូង។

កូរ៉េខាងត្បូង បានស្នើថាខ្លួននឹងព្យាយាមបញ្ចុះបញ្ចូលកូរ៉េខាងជើង ឱ្យបោះបង់ចោលមិនត្រឹមតែរោងចក្រនុយក្លេអ៊ែរយ៉ុងប៊ីយុន របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏មានរោងចក្រនុយក្លេអ៊ែរបន្ថែមទៀតផងដែរ ប៉ុន្តែសហរដ្ឋអាមេរិក បានទាមទារថាខ្លួនចង់ ឲ្យក្រុងព្យុងយ៉ាង ធ្វើអ្វីៗបន្ថែមទៀតក្នុងនោះរួមមានការប្រកាសមជ្ឈមណ្ឌលស្រាវជ្រាវមីស៊ីលផ្លោងអន្តរទ្វីប៕ 

ប្រភព៖ដើមអម្ពិល