កូវីដវិវត្តន៍ខ្លួនរហូតដល់ទៅ​៦ប្រភេទ

0
25

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ King’s College London ក្នុងប្រទេស​អង់គ្លេស ថ្មីៗនេះ​បាន​រកឃើញ​ប្រភេទជំងឺកូវីដ១៩ ​ចំនួន​៦ប្រភេទ​ផ្សេងៗគ្នា។ ការរកឃើញ​នេះ ​គឺ​តាមរយៈទិន្នន័យ​វិភាគ​ដែលប្រមូលបាន​ពី​កម្មវិធី (App) តាមដានកូវីដ១៩ ដោយមានអ្នកប្រើប្រាស់​ជាអ្នកជំងឺកូវីដ១៩​ចំនួន ១៦០០​នាក់ ក្នុងប្រទេស​អង់គ្លេស និង​អាមេរិក ក្នុងខែ​មីនា ដល់​មេសា។

ជំងឺកូវីដ១៩ ទាំង៦ប្រភេទនោះរួមមាន៖

១. ជាជំងឺដែលដូចផ្តាសាយ តែអត់ក្តៅខ្លួនទេ៖ រោគសញ្ញាមានឈឺក្បាល, បាត់ក្លិន, ឈឺសាច់ដុំ, ក្អក, ឈឺបំពង់ក, ឈឺទ្រូង។

២. ជាជំងឺ​ដែល​ដូចផ្តាសាយ ហើយ​ក្តៅខ្លួន៖ រោគសញ្ញាមាន ឈឺក្បាល, បាត់ក្លិន, ក្អក, ឈឺបំពង់ក, ស្អក, មិនស្រេកឃ្លានអាហារ។

៣. ជាជំងឺ​ក្រពះ និង​ពោះវៀន តែអត់ក្អក៖ រោគសញ្ញាមាន ឈឺក្បាល. បាត់​ក្លិន, មិនស្រេកឃ្លានអាហារ, រាគ, ឈឺបំពង់ក. ឈឺទ្រូង។

៤. ជាជំងឺធ្ងន់កម្រិត១ (អស់កម្លាំង)៖ រោគសញ្ញាមាន ឈឺក្បាល, បាត់ក្លិន, ក្អក, ក្តៅខ្លួន, ស្អក, ឈឺទ្រូង។

៥. ជា​ជំងឺធ្ងន់​កម្រិត២ (អារម្មណ៍ច្របូកច្របល់)៖ រោគសញ្ញាមាន ឈឺក្បាល, បាត់ក្លិន, មិនស្រេកឃ្លានអាហារ, ក្អក, ក្តៅខ្លួន, ស្អក, ឈឺបំពង់ក, ឈឺទ្រូង, អស់កម្លាំង, ឈឺសាច់ដុំ។

៦. ជាជំងឺធ្ងន់​កម្រិត៣ (ឈឺពោះ និង​ផ្លូវដង្ហើម)៖ រោគសញ្ញាមាន ឈឺក្បាល, បាត់ក្លិន, មិនស្រេកឃ្លានអាហារ, ក្អក, ក្តៅខ្លួន, ស្អក, ឈឺបំពង់ក, ឈឺទ្រូង, អស់កម្លាំង, អារម្មណ៍ច្របូកច្របល់, ឈឺសាច់ដុំ, ដកដង្ហើមខ្លី, រាគ និងឈឺពោះ៕

ប្រភព៖​ ខ្លីៗ