ហ្វីលីពីន៖ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដាម្សិលមិញនេះ ក្រសួងសុខាភិបាលហ្វីលីពីន បានបញ្ជាក់ថា ប្រទេសហ្វីលីពីនបានកត់ត្រាករណីឆ្លងកូវីដ-១៩ ថ្មីរហូតដល់៣,៩៥៤ករណី ដែលជាកំណើនខ្ពស់បំផុត ក្នុងរយៈពេលថ្ងៃ។ នេះបើតាមការដកស្រង់ពីសារព័ត៌មានអន្ដរជាតិ CNA ។

របាយការណ៍ខាងលើ បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងលើកំណត់ត្រាចាស់ ដែលបានកត់ត្រានៅថ្ងៃទី ខែកក្កដាកន្លងទៅ ដែលមានត្រឹមតែ ២,៥៣៩ករណីប៉ុណ្ណោះ។ ​ហើយការកើនឡើងនេះដែរ គឺនៅពេលវិធានការដ៏តានតឹងរបស់ប្រទេសហ្វីលីពីន ត្រូវបានបន្ធូរបន្ថយ ចាប់តាំងពីខែមិថុនាមក។

យ៉ាងណាមិញ រដ្ឋាភិបាលប្រទេសនេះ ក៏កំពុងសាងសង់កន្លែងធ្វើចត្តាឡីស័កបន្ថែមទៀតផងដែរ សម្រាប់ញែកអ្នកជំងឺដែលមានរោគសញ្ញាស្រាល ឬ មិនមានរោគសញ្ញា ដើម្បីចៀសវាងការឆ្លងរាលដាលនៅតាមសហគមន៍។

សូមបញ្ជាក់ដែរថា ប្រទេសហ្វីលីពីនមានអ្នកឆ្លងកូវីដ-១៩ ច្រើនបំផុតទីនៅអាស៊ីអាគ្មេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ហើយជាក់ស្ដែងបើយោងតាមគេហទំព័រ Wordometer គិតត្រឹមព្រឹកនេះ មានករណីឆ្លងសរុបចំនួន ៨៩,៣៧៤ករណី ដោយក្នុងនោះស្លាប់ចំនួន ១,៩៨៣នាក់ និងជាសះស្បើយចំនួន ៦៥,០៦៤នាក់៕

ប្រភព៖ខ្មែរឡូត