ក្តៅៗ​ បាក់ទំនប់នៅស៊ូដង់​ ធ្វេីអោយទឹកលិចផ្ទះប្រជាជន​ ៦០០ខ្នង

0
54


ការបាក់ទំនប់ភ្លាមៗនៅក្នុងរដ្ឋ Blue Nile របស់ប្រទេសស៊ូដង់បានបំផ្លាញផ្ទះចំនួន៦០០ខ្នងខណៈមកទល់ពេលនេះមិនទាន់មានរបាយការណ៍អំពីអ្នករងរបួសនិងអ្នកស្លាប់នៅឡើយទេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា “ផ្ទះជាង៦០០ខ្នងនៅក្នុងសង្កាត់នានារបស់ទីក្រុង Bout នៃរដ្ឋ Blue Nile ត្រូវបានបំផ្លាញដោយសារតែការបាក់ទំនប់មួយរំពេចដែលទំនប់នេះត្រូវបានប្រើសម្រាប់ស្តុកទឹកប្រមាណ៥លានម៉ែត្រគូបពីជ្រលងភ្នំ Al-Angsana។ នេះបើតាមសម្តីរបស់លោកស្រី Nusaiba Farouq Kalol ដែលជានាយកប្រតិបត្តិស្តីទីនៃតំបន់ Tadamun ក្នុងរដ្ឋ Blue Nile។

លោកស្រីបានបន្ថែមថា “ទឹកបានព័ទ្ធជុំវិញប្រជាជនចំនួន៦០០គ្រួសារផ្សេងទៀតនៅក្នុងសង្កាត់មួយហើយទីនោះមិនអាចចូលទៅបានឡើយដោយសារទឹកបានជន់លិចតំបន់នោះពីទីតាំងចំនួន៣”។

មន្រ្តីមូលដ្ឋានបានព្រមានប្រឆាំងនឹងរលកនៃការផ្លាស់ទីលំនៅដ៏ធំមួយនៅក្នុងតំបន់នេះដោយកត់សម្គាល់ថា ទំនប់ Bout គឺជាឆ្អឹងខ្នងសម្រាប់តំបន់ដែលមានទីផ្សារធំនិងមានសាលាអប់រំមូលដ្ឋានចំនួន៩។

ជារៀងរាល់ឆ្នាំក្នុងអំឡុងខែមិថុនាដល់កក្កដា ប្រទេសស៊ូដង់បានជួបប្រទះនូវរលកទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំង។

កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរឧតុនិយមស៊ូដង់បានព្រមានអំពីភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើនអមដោយខ្យល់បក់ល្បឿនលឿននៅថ្ងៃសុក្រដែលនឹងបន្តរហូតដល់រសៀលថ្ងៃសៅរ៍នៅតាមតំបន់ផ្សេងៗនៃប្រទេស៕

ប្រភព៖​ កម្ពុជាថ្មី