ក្តៅៗ​ អាជ្ញាធរខេត្តព្រះសីហនុ​ ប្រកាសផ្អាកចរាចរណ៍ទូកតាមសមុទ្រទាំងស្រុង​ ព្រោះ

0
13

ខេត្តព្រះសីហនុ-អជ្ញាធរខេត្តព្រះសីហនុបិទផ្អាកទាំងស្រុងចរាចរណ៏ទូកតាមសមុទ្រ ក្រោយរងឥទ្ធិពលព្យុះទី3សុីនឡាគូ ដែលគិតត្រឹមថ្ងៃទី02សីហា មានទូកពីរគ្រឿងបានលិចក្នុងនោះមានមនុស្ស16នាក់ត្រូវបានជួយសង្គ្រោះពីហេតុការណ៏លិចទូកជិតកោះរ៉ុង។ នេះបើតាមលោកឧត្តមសេនីយ៌ត្រីណុប បញ្ញាស្នងការរងនគរបាលខេត្តព្រះសីហនុ ថ្លែងប្រាប់PNNនាព្រឹកថ្ងៃ02.08.2020 ដែលជាបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងនោះតាមបញ្ជាពីលោកឧត្តមសេនីយ៌ទោជួន ណារិន្ទស្នងការនគរបាលខេត្ត នគរបាលជំនាញក៏បានចុះតាមឆ្នេរ ដើម្បីហាមឃាត់មិនអោយមានអ្នកចុះលេងទឹកសមុទ្រផងដែរ៕

ប្រភព៖​ Huy Bunleng News