ក្រុមចម្រុះមួយនឹងត្រូវបង្កេីតឡេីង​ ដេីម្បីចុះពិនិត្យតាមរោង​កុន​ នៅវិធានការការពារ​ និងទប់ស្កាត់កូវីដ

0
8

ភ្នំពេញ​ ៖​ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​បង្កើត​ក្រុមការងារ​ចម្រុះ​មួយ​ដែល​មាន​សមាសភាព​ចូលរួម​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: មន្ទីរ​សុខាភិបាល និង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​ត្រួតពិនិត្យ​វិធានការ​ការពារ និង​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩​នៅតាម​រោងភាពយន្ត​ក្នុង​រាជធានី​ភ្នំពេញ​។

លោក ហាប់ ទូច រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ថា​ ការបង្កើត​ក្រុមការងារ​ចម្រុះ​ក្នុង​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​គោលការណ៍​បង្ការ និង​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វីដ​-១៩ នៅ​តាម​រោងភាពយន្ត​ក្នុង​រាជធានី​ភ្នំពេញ​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​ការអនុវត្ត​ការចុះ​ត្រួតពិនិត្យ​នេះ​ប្រព្រឹត្តទៅបាន​ឆាប់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​សេវាកម្ម​មួយចំនួន​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​ ដោយមាន​លក្ខខណ្ឌ​ក្នុង​នោះ​មាន​សារមន្ទីរ​ជាតិ វិស័យ​កីឡា តម្រូវ​ឲ្យ​កា​រ៉ា​អុ​ខេ ក្លឹប​កម្សាន្ត​និង​រង្គសាល​កែសម្រួល​បើក​ជា​ភោ​ជនីយ​ដ្ឋា​ន​និង​សកម្មភាព​ហាត់ប្រាណ​នៅតាម​ទីសាធារណៈ​ និង ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ជាដើម​។ ​ចំណែក​វិស័យ​អប់រំ​និង​រោងភាពយន្ត​នៅ​មិនទាន់​អនុញ្ញាត​ឲ្យ​បើក​នៅឡើយ​ទេ​ដោយសារ​ជំងឺ​កូ​វីដ​១៩៕

ប្រភព៖​ កម្ពុជាថ្មី