ក្រោយផ្ទុះរឿងឪពុកថានាងកូនមិនស្គាល់ឪ! ! ឱក​ សុគន្ធកញ្ញា​ និយាយយ៉ាងខ្លីថា​ “ញញឹម​ឲ្យ​ច្រើន​ ទើប​មាន​សិរីសួស្ដី”

0
16

ភ្នំពេញ ​៖ ​ថ្វីត្បិត​ពេលនេះ​កំពុង​ផ្ទុះ​នូវ​រឿងរ៉ាវ​ដ៏​រសើប ​បន្ទាប់ពី​ឪពុក ​គឺ ​លោក ឱក បូ​ទី បាន​ប្រកាស​ជា​សាធារណៈ​ បង្ក​ការ​ភ្ញាក់ផ្អើល ​និង​ចាប់អារម្មណ៍​ថា ឱក សុគន្ធ​កញ្ញា ជា​កូន​មិន​ស្គាល់​ឪពុក​ក៏​ពិត​មែន​ តែ​បើ​តាម​ការ​សង្កេត តារា​ស្រី​រូប​នេះ ​ហាក់​គ្មាន​ប្រតិកម្ម​តបត​អ្វី​វិញ​ឡើយ ​ខណៈ​ព័ត៌មាន​នេះ ​កំពុង​រីកសាយ​ភាយ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ និង​សារព័ត៌មាន​ក្នុងស្រុក​។​

ដំណឹង​ដ៏​រសើប​នេះ​បាន​ក្លាយ​ជា​ប្រធានបទ​ក្តៅ​សម្រាប់​មហាជន ​និង​អ្នកគាំទ្រ ​ចាប់តាំងពី​ថ្ងៃទី​២៥​ខែមិថុនា ​ឆ្នាំ​២០២០​ មក​ម្ល៉េះ ​ក្នុងការ​តាមដាន​សាច់រឿង​ថា​ តើ​អ្នកនាង ឱក សុគន្ធ​កញ្ញា នឹង​ចេញ​មុខ​បកស្រាយ​បែប​ណា​ចំពោះ​បញ្ហា​មួយ​នេះ។ ​ប៉ុន្តែ​ផ្ទុយ​ទៅវិញ ​តារា​ស្រី​រូបនេះ ​បែប​ជា​សម្ងំ​នៅ​ស្ងៀម​ដូច​គ្មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ​។​

បើ​ចាប់អារម្មណ៍​មក​មើល​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អ្នកនាង ឱក សុគន្ធ​កញ្ញា នៅ​រសៀល​ថ្ងៃ​ទី​២៦​ ខែ​មិថុនា ​ឆ្នាំ​២០២០​ ឯណោះ​វិញ​ គឺ​នាង​បាន​សរសេរ​បង្ហោះ​សារ​ភ្ជាប់​នឹង​រូបភាព​៣​សន្លឹក​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ នាង​ហាក់​ពុំ​មានរឿង​អ្វី​ដែល​ត្រូវ​ព្រួយ​ ឬ​ត្រូវ​គិតក្នុងចិត្ត​ឡើយ​។

​អ្នកនាង ឱក សុគន្ធ​កញ្ញា បាន​សរសេរ​ដោយ​ខ្លី​ថា ​បងប្អូន​អើយ​ ទឹកមុខ​នេះ​មិន​មាន​គិត​អី​ទេ​ណា គឺ​ពេលនោះ​ផ្ដោត​អារម្មណ៍​ស្ដាប់​ក្រុមការងារ​ប្រាប់ថា​ឲ្យ​ធ្វើ​អី​បន្តទៀត​ទេ​…..​ញញឹម​ឲ្យ​ច្រើន ​ទើប​មាន​សិរីសួស្ដី​។

ការ​លើកឡើង​របស់ ​អ្នកនាង ឱក សុគន្ធ​កញ្ញា នេះ​ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយ​ចំនួន​ផ្ញើ​សារ​លើក​ទឹក​ចិត្ត​ និង​ជំរុញ​ឲ្យ​នាង​ខំប្រឹង​តស៊ូ​បន្ត​ទៅ​មុខ​ទៀត​។ បើ​ងាក​ទៅ​មើល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកនាង ឱក សុគន្ធ​កញ្ញា ក៏បាន​បង្ហោះ​រូបភាព​យ៉ាង​មាន​សុភមង្គល ​ក្នុង​ដំណើរ​កម្សាន្ត​នាំ​កូន​និង​ប្រពន្ធ​ទៅ​ដើរលេង​នៅ​សួនសត្វ​ផង​ដែរ​។

លោក អ៊ឹង សុខលី បាន​រៀបរាប់​ថា ​ជូន​កូន Charlie មកលេង​សួនសត្វ ឲ្យ​ស្គាល់​សត្វ​គ្រប់​ប្រភេទ ដែល​គេ​យកមក​ដាក់​បង្ហាញ​ក្នុង​សួនសត្វ​ថា​ មាន​សត្វ​អ្វីខ្លះ​ ពីព្រោះ​កូន​នៅ​តូច មិន​អាច​មក​ម្នាក់ឯង​បាន តែ​ដល់ពេល​កូន​ធំ​ដឹង​កី្ត​ហើយ មិនបាច់​មក​ជូន​Daddy មកលេង​សួនសត្វ​វិញ​ទេ ពីព្រោះ​Daddy​រវល់​កំដរ Mommy​កូន​ដើរលេង​វិញ​ម្តង​….។​ ជីវិត​មនុស្ស​ គ្រាន់តែ​គិត​ ក៏​សប្បាយ​ដែរ ​រឿង​ដែល​ល្អៗ​ពិត​ជា​មនុស្ស​ជា​អ្នក​គិត​មែន៕

ប្រភព៖​ កម្ពុជាថ្មី