ក្រុម West Bromwich Albion ក្ដោប​បាន​ឱកាស​ឡើង​មក​លេង​នៅ Premier League ម្ដង​ទៀត បន្ទាប់​ពី​ប្រកួត​ថ្ងៃ​ចុងក្រោយ​​នៅ​លីគ Championship ស្មើ​គ្នា​ជាមួយ QPR ២-២។

ការ​ទទួល​បាន​​១​ពិន្ទុ​កាល​ពី​យប់​មិញ​ គ្រប់គ្រាន់​ឲ្យ West Bromwich ឡើង​មក​ឈរ​លេខ​២​ក្នុង​តារាង​ពិន្ទុ ក្រោម Leeds United ហើយ​ក៏​អរគុណ​ដែល Brentford បាន​ប្រកួត​ចាញ់ Barnsley។

យ៉ាងណាមិញ ក្រុម Brentford មិន​ទាន់​អស់​ឱកាស​អាច​ឡើង​មក​ PL នៅ​ឡើយ​ទេ។ ពួក​គេ​នៅ​មាន​ភារកិច្ច​លេង​ Play-Off ជាមួយ​៣​ក្រុម​ផ្សេង​ទៀត​​មាន​ដូច​ជា Fulham, Cardiff City និង Swansea City ដើម្បី​រក​មួយ​កៅអី​ឡើង​មក​កាន់​លីគ​កំពូល​អង់គ្លេស៕

ប្រភព៖សប្បាយ