ខ្យល់ កន្ត្រាក់ធ្វេីអោយរលំដេីឈេីលេីផ្ទះប្រជាជន​ របួសធ្ងន់ស្រាល់​ ៣នាក់

0
44

ក្រុងព្រះសីហនុ-នគរបាលក្រុងព្រះសីហនុប្រាប់ថា មនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល ហើយមានផ្ទះពលរដ្ឋចំនួន៨ខ្នងបានរងការខូចខាត កាលពីរសៀលថ្ងៃទី២ ខែ សីហា ឆ្នាំ២០២០ ដោយសារខ្យល់កន្ត្រាក់បាក់ដេីមឈេីដួលរលំសង្កត់លើផ្ទះប្រជាពលរដ្ឋ នៅចំណុចពយកំពេញស្ថិតនៅក្រុម ១ ភូមិ១ សង្កាត់លេខ៣ក្រុង ព្រះសីហនុ ។ ជនរងគ្រោះក្នុងហេតុការណ៏នេះរួមមាន ៖

*ជនរងគ្រោះទី១ ឈ្មោះ ឆាំ ចាន់រ៉ា ភេទ ស្រីអាយុ១២ ឆ្នាំ ស្នាក់នៅក្រុម១ ភូមិ១សង្កាត់លេខ៣ ក្រុង ព្រះសីហនុ របួសធ្ងន់ បច្ចុប្បន្នសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត ។
*ជនរងគ្រោះទី២ឈ្មោះ អោម វន្នី ភេទស្រី អាយុ ៣៤ ឆ្នាំ ស្នាក់នៅ ក្រុម១ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ រងរបួសកំពង់សំរាកនៅមន្ទីពេទ្យនង្អែកខេត្ត ។
*ជនរងគ្រោះទី៣ ឈ្មោះ ហេង ស្រីភា ភេទស្រី អាយុ៣៦ ឆ្នាំ ស្នាក់នៅ ក្រុម១ភូមិ១ សង្កាត់ លេខ៣ ក្រុងព្រះសីហនុរងរបួសស្រាល ។

ក្រោយមានហេតុការណ៍នេះលោកឧត្តមសេនីយ៌ទោជួន ណារិន្ទស្នងការនគរបាលខេត្តបានបញ្ជាកម្លាំងអធិការដ្នាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងចំរុះរដ្ឋបាលក្រុងចុះអន្តរាគមន៌ជួយសង្គ្រោះប្រជាពលរដ្ន ដោះស្រាយសម្រួលការងារផ្សេងៗ៕

ប្រភព៖​ Huy Bunleng News