ភ្នំពេញៈ ខណ្ឌ​សែន​សុខ ត្រូវបានគេទទួលស្គាល់​ថា​ជា​តំបន់ ដែលមាន​ការអភិវឌ្ឍ យ៉ាង​ឆាប់រហ័ស និង​ប្រមូលផ្តុំ​ទៅដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្មធំៗ ដូចជា​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ មជ្ឈមណ្ឌល​ពិព័រណ៍ និង​អាពាហ៍ពិពាហ៍ អាគា​ការិយាល័យ​បែ​ទំនើប អា​ផាត​ម៉ិ​ន ខុន​ដូ រួម​ជាមួយនឹង​បណ្តុំ​លំនៅដ្ឋាន​លំដាប់​អភិជន និង​កម្រិត​មធ្យម​ជាច្រើន​គម្រោង។

នៅក្នុង​ចំណោម​វត្ត​មាននៃ​សំណង់​អាគារធំៗ ដូច​បាន​រៀបរាប់​ខាងលើនេះ គម្រោង​អាគារ​ខុន​ដូ ដ៏​ប្រណីត​កម្រិត​ពិភពលោក Phnom Penh Galaxy Garden កម្ពស់៣៣ជាន់ ស្មើនឹង១១៦ម៉ែត្រ ស្ថិតនៅ​ផ្លូវ​ហាណូយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​ក្លាយជា​គម្រោង​សំណង់​ដ៏​មាន​ប្រជាប្រិយភាព និង​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​បណ្តា​ក្រុមហ៊ុន ភ្នាក់ងារ​អចលនទ្រព្យ និង​អតិថិជន​គួរឱ្យកត់សម្គាល់។

លោក លីន ម៉ី​គ័រ (Lin Meiguo)អគ្គនាយក​ក្រុមហ៊ុន JING DI Real Estate Group ដែលមាន​មូលដ្ឋាន​មកពី​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន និង​ជា​អ្នក​អភិវឌ្ឍន៍​គម្រោង​អាគារ​ខុន​ដូ​កម្ពស់​ស្គឹ​ម​ស្កៃ​លើកដំបូង នៅក្នុង​ខណ្ឌ​សែន​សុខ​មួយ​នេះ បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា គម្រោង​ខុន​ដូ​បែប​ទំនើប Phnom Penh Galaxy Garden នៅក្នុង​គម្រោង​ឧទ្យាន ស៊ិ​ង​ហឺ ហ្គា​ដិ​ន មួយ​នេះ​ជាការ​វិនិយោគ និង​អភិវឌ្ឍន៍​មួយ​ប្រកបដោយ​ភាពជឿជាក់ និង​មាន​សុទិដ្ឋិនិយម​ខ្ពស់ ស្របតាម​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា-ចិន ដែល​កំពុង​ក្លាយជា​ដៃគូ​អភិវឌ្ឍន៍ ប្រទេស​យ៉ាង​ជិតស្និទ្ធ និង​មាន​ប្រសិទ្ធភាព​បំផុត។

ជាមួយគ្នានេះ លោក​ក៏បាន​បង្ហាញ​ពី​សក្ដានុពល​នៃ​តំបន់ ដែល​ក្រុមហ៊ុន​ជ្រើស​យក​ធ្វើជា​ទីតាំង​អភិវឌ្ឍន៍​គម្រោង​ផងដែរ​ថា  នៅក្នុង​រាជធានី​ភ្នំពេញ សក្ដានុពល​នៃ​តំបន់​គឺមាន​ភាពខុសគ្នា។ ដោយឡែក​នៅក្នុង​ខណ្ឌ​សែន​សុខ គឺ​ភាពល្អប្រសើរ​ស័ក្ដិសម​ទៅនឹង​ការអភិវឌ្ឍន៍​គម្រោង Phnom Penh Galaxy Garden ដែលជា​គម្រោង​ទី៤របស់​ក្រុមហ៊ុន ព្រោះ​នៅក្នុង​តំបន់​នេះ បាន​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម បែប​ទំនើប​រួចជាស្រេច ដូចជា វត្តមាន​ផ្សារ AEON2 ផ្សារ​ម៉ាក្រូ ផ្សារ​ទំនើប​ជីបម៉ុង ផ្សារ​ទំនើប Global House វិមាន​សែន​សុខ ធនាគារជាតិ ព្រមទាំង​ផ្សារ​ទំនើប​បែប​សហគមន៍​មួយចំនួនទៀត។

គម្រោង​សំណង់​ខុន​ដូ​កម្ពស់១១៦ជាន់ Phnom Penh Galaxy Garden នៅក្នុង​គម្រោង​ឧទ្យាន ស៊ិ​ង​ហឺ ហ្គា​ដិ​ន​ត្រូវបាន​សាងសង់​ជា​អគារ​ភ្លោះ ស្ថិតនៅលើ​ផ្ទៃដី​សរុប ៩១០០០ម៉ែត្រក្រឡា។ ក្នុងចំណោម​អាគារ​ភ្លោះ​ទាំងពីរ ក្រុមហ៊ុន​បាន​បែងចែក​ទំហំ​ផ្ទៃ​អគារ​ប្រមាណ៣០០០ម៉ែត្រក្រឡា ធ្វើជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ជា​កន្លែង​ហាត់ប្រាណ​លំដាប់​កំពូល រួមទាំង​អាង​ហែល​ទឹក​លើ​អាកាស ដែល​អាច​មើល​ទេសភាព​ជុំវិញ​អគារ​ដល់​ទៅ២៧០ដឺ​ក្រេ” ។

លក្ខណៈពិសេស​របស់​អា​គារ៣៣ជាន់​នេះ ត្រូវបាន​បែងចែក​ចាប់ពី​ជាន់​ទី៣ឡើង​ទៅជា​តំបន់​ស្នាក់នៅ និង​មាន​ផ្សារ​ទំនើប​ក្រោម​ដី សួន​បៃតង​នៅលើ​អាគារ​កម្ពស់១០០ម៉ែត្រ មាន​ស្កា​យ​បា​រលើ​អាកាស អាង​ហែល​ទឹក​លើ​អាកាស ការិយាល័យ​ធ្វើការ កន្លែង​ហាត់ប្រាណ កន្លែង​ក្មេង​លេង បណ្ណាល័យ ភោជនីយដ្ឋាន ហាង​កាហ្វេ ចំណត​យានយន្ត​ក្រោម​ដី (ចាប់ពី​ជាន់​ក្រោម​ដី​ដល់​ជាន់​ទី៣) ។

សម្រាប់​លោក អ្នក ដែលជា​អតិថិជន​អាចមាន​ជម្រើស​ជាច្រើន ដែល​យូ​នី​តនីមួយៗមាន​ទំហំ​ចាប់ពី៤៦ ដល់១៤៨ ម៉ែត្រការ៉េ។ អតិថិជន​អាច​កក់​ត្រឹម៥០០ដុល្លារ​តែប៉ុណ្ណោះ ដើម្បី​បាន​ក្លាយជា​ម្ចាស់ ជាមួយនឹង​ការទទួលបាន​នូវ​កម្មវិធី​បញ្ចុះតម្លៃ​៥ភាគរយគ្រប់យូនីតចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែសីហា ឆ្នាំ២០២០ខាងមុខ បន្ថែមពីលើការបញ្ចុះតម្លៃពិសេស​ចាប់ពី៤ ទៅ៦ភាគរយ អាស្រ័យតាមលក្ខខណ្ឌនៃការបង់ប្រាក់។ លើសពីនេះ គ្រប់អតិថិជនទាំងអស់ក៏ទទួលបាន​ការធានា​ទទួល​ជួល​ត្រឡប់មកវិញ ក្នុង​អត្រា​ចំណេញ​ខ្ពស់​ផងដែរ។

ក្រុមហ៊ុន Jing Di Real Estate Group មាន​ប្រភព​មកពី​ក្រុង​សៀង​ហៃ ប្រទេស​ចិន និង​ល្បីឈ្មោះ​ផ្នែក​អភិវឌ្ឍន៍ និង​គ្រប់គ្រង​អាគារខ្ពស់ៗបែប​ទំនើប ជាមួយ​បទពិសោធន៍​ជាង២០ឆ្នាំ ពោលគឺ​ចាប់តាំងពី​ឆ្នាំ១៩៩៥ ដែលជា​ពេលវេលា​ចូលប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​ដំបូង​ផ្នែក​សាង់សង់ និង​បន្ត​ឈានដល់​ការអភិវឌ្ឍន៍​គម្រោង​ផ្ទាល់ខ្លួន​ជា​បន្តបន្ទាប់។ មកដល់​បច្ចុប្បន្ននេះ ក្រុមហ៊ុន​បាន​អភិវឌ្ឍន៍​គម្រោងធំៗចំនួន៣ ប្រកបដោយ​ភាពជោគជ័យ​រួចមកហើយ​នៅក្នុង​ប្រទេស​ចិន ហើយ​គម្រោង​បន្ទាប់​ទី៤  Phnom Penh Galaxy Garden  ដែល​ទើបតែ​ចាប់ផ្តើម​សាងសង់​នៅ​ប្រទេស​កម្ពុជា កាលពី​អំឡុង​ខែធ្នូ ឆ្នាំ២០១៩ មួយ​នេះ ក្រុមហ៊ុន​ក៏​ជឿជាក់​យ៉ាង​មុតមាំ​ថា នឹង​ទទួលបាន​ជោគជ័យ​ខ្ពស់បំផុត៕

ប្រភព៖ Property Area