យោងតាមព្រះរាជក្រឹត្យដែលឡាយព្រះហត្តលេខាដោយ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដោយបានត្រាស់បង្គាប់តែងតាំងមុខតំណែង អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម ដល់កញ្ញា សេរី បូរាពេជ្រ។ ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់ថា៖

“មាត្រា១៖ តែងតាំងមុខតំណែង លោកជំទាវ សេរី បូរាពេជ្រ ជាអនុរដ្ឋលេខាធិការ នៃក្រសួពាណិជ្ជកម្ម
មាត្រា២៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហត្តលេខាតទៅ”៕

ប្រភព៖ខ្មែរណូត