បរទេស៖ ប្រទេសម៉ិកស៊ិកបានក្លាយជា ប្រទេសដែលមានចំនួនអ្នកស្លាប់ ខ្ពស់បំផុតទី ៣ ក្នុងពិភពលោក ដោយសារតែ វីរុសកូវីដ១៩ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល ដែលមានចំនួនអ្នកស្លាប់ ច្រើនជាងគេ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ឥឡូវនេះ ប្រទេស ម៉ិកស៊ិក មានអ្នកស្លាប់ យ៉ាងហោចណាស់ ៤៦.៦៨៨ នាក់ ក្នុងពេលមានជំងឺរាតត្បាត និងមានអ្នកឆ្លង ចំនួនសរុប ៤២៤.៦៣៧ នាក់។

កាលពីពេលថ្មីៗនេះ ចក្រភពអង់គ្លេស មានចំនួនអ្នកស្លាប់ ខ្ពស់ជាងគេទី៣ ហើយមានអ្នកស្លាប់ចំនួន ៤៦.២០៤ នាក់ គិតត្រឹមថ្ងៃសុក្រ។

អង្គការសុខភាពពិភពលោក (WHO) បានព្រមានពីផលប៉ះពាល់ នៃជំងឺរាតត្បាតនេះ នឹងត្រូវបានគេដឹងថា នឹងបន្តនៅទសវត្សក្រោយៗទៀត” ។

នៅប្រទេសម៉ិចស៊ិក អាជ្ញាធរក្នុងតំបន់ បាននិយាយថា ពួកគេជឿជាក់ថា ចំនួនពិតប្រាកដ នៃការឆ្លងទំនងជាខ្ពស់ ជាងចំនួនដែលបានរាយការណ៍៕

ប្រភព៖ដើមអម្ពិល