ឃាត់ខ្លួនក្មេងទំនេីង​ ១៥នាក់​ ពាក់ពពូនគ្នាតាមដងស្ទឹងសៀមរាប

0
22

សៀមរាប​ ៖​ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​នគរបាល​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ចុះ​ឃាត់​ក្មេង​ទំនើង​ដើរលេង​ដាច់​យប់ នៅតាម​មាត់​ស្ទឹង​សៀមរាប បាន​ចំនួន​១៥​នាក់​យក​មក​អប់រំ​។ ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​០០​និង​២០​នាទី​រំលង​អធ្រាត្រ​ចូល​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២០​ចំណុច​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប។

លោក​វរសេនីយ៍ឯក ហង្ស សូផាត​ភី​រម្យ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប និង​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្នងការរង ភឹង​ចិន្តា​រ៉េត ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ទើប រូបលោក​បាន​សហការ​ល្បាត ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ការពារ​និង​អន្តរាគមន៍ បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ ក្នុង​សង្កាត់​ធំៗ​ទាំង បួន ក្នុង​ក្រុង​សៀមរាប និង បាន​ចុះ​ប្រមូល​ជន​ទំនើង​ដើរ​ដេក​និង​គ្មាន​សណ្តាប់ធ្នាប់​ដែល​ប្រមូល​ផ្ដុំគ្នា នៅតាម​សួនច្បារ​បឹង​ហ្កា​ឡូ នៅតាម​មាត់​ស្ទឹង បាន​ចំនួន​០២​ក្រុម ស្មើ​និង​១៥​នាក់​ក្រុមទី​១ .១.​ឈ្មោះ លឹ​ត​លី​ឆាត​ផោ​យ​ងា​ម​សែង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប មុខរបរ មិន​ពិតប្រាកដ ។​- ២.​ឈ្មោះ ជា រ៉ា​ភី ភេទ​ប្រុស អាយុ​១៥ ឆ្នាំ ទីលំនៅ​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប មុខរបរ មិន​ពិតប្រាកដ​។​- ៣.​ឈ្មោះ វ៉ា​ត់ សេរី​វ​ឌ្ឍ​នា​ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប មុខរបរ​មិន​ពិតប្រាកដ​។ ៤.​ឈ្មោះ ណារិន សុផារ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទីលំនៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប មុខរបរ មិន​ពិតប្រាកដ។ ៥.​ឈ្មោះ ជី សា​មា​យ ភេទ​ប្រុស អាយុ១៥​ឆ្នាំ ទីលំនៅ​ភូមិ​ត្រៀក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប មុខរបរ មិន​ពិតប្រាកដ​។​- ៦.​ឈ្មោះ ចក់ លាង​ម៉េង ភេទ​ប្រុស អាយុ១៤​ឆ្នាំ ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប មុខរបរ​មិន​ពិតប្រាកដ​។ ៧.​ឈ្មោះ លី វាសនា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប មុខរបរ​មិន​ពិតប្រាកដ​។ ៨.​ឈ្មោះ​យ៉ា អា​រី​ហ្វី​ន​(​ឥស្លាម​) ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប មុខរបរ​មិន​ពិតប្រាកដ​។ ៩.​ឈ្មោះ​លី ចាន់ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ទីលំនៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប មុខរបរ​មិន​ពិតប្រាកដ​។​- ១០.​ឈ្មោះ គី​យ៉ូ​ម​រី​កា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប មុខរបរ​មិន​ពិតប្រាកដ​។​- ១១.​ឈ្មោះ ជាតិ កុសល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទីលំនៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប មុខរបរ​មិន​ពិតប្រាកដ​។

ក្រុមទី​២- ១.​ឈ្មោះ ស៊ុន តុលា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប មុខរបរ​មិន​ពិតប្រាកដ​។ – ២.​ឈ្មោះ​គង់ មាក់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប មុខរបរ​មិន​ពិតប្រាកដ​។​- ៣.​ឈ្មោះ​ប៉ុន សុ​ភី ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ទីលំនៅ​ភូមិ​ត្រាំ​នាគ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប មុខរបរ​មិន​ពិតប្រាកដ ។​-៤.​ឈ្មោះ សៀង​សែ​ប ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប មុខរបរ​មិន​ពិតប្រាកដ​។​លោក​បន្តថា ក្រោយពី​ការចុះ​បង្ក្រាប​រួចហើយ លោក​បាន​យក​ក្មេង​ទំនើង​ទាំង​១៥​នាក់​ខាងលើ​មក​ធ្វើការ​សួរនាំ ឃើញថា​ពុំមាន​ជាប់​ពាក់​ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ទេ និង​បានធ្វើ​តេស្ត​ទឹកនោម​រកសារ​ធាតុ​ញៀន​ឃើញថា​អវិជ្ជមាន​ទាំងអស់​។

លោក​បន្តថា យើង​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​លើក​ទី​១ និង​ប្រគល់​ជូនទៅ​អាណាព្យាបាល​ឲ្យ​យក​ទៅ​លំនៅឋាន​អប់រំ​បន្ត​វិញ៕

ប្រភព៖​ កម្ពុជាថ្មី