ចិន៖ ថ្មីៗនេះ ប្រទេសចិនបានបើកដំណើរការនូវស្ពានកញ្ចក់វែងបំផុតលើពិភពលោកមួយថ្មីទៀត ដែលស្ថិតក្នុងទីក្រុង Qingyuan ខេត្ដក្វាងទុង ទោះបីប្រទេសនេះកំពុងរងគ្រោះដោយសារទឹកកជំនន់ និងរោគរាតត្បាតយ៉ាងណាក៏ដោយ។

ស្ពានកញ្ចក់ដ៏ស្រស់ស្អាតនេះ បានលាតសន្ធឹងលើផ្ទៃទឹក អមដោយព្រៃព្រឹក្សាពណ៌ខៀវស្រងាត់ ដែលមានប្រវែងរហូតដល់ទៅ៥២៦ម៉ែត្រ ដោយប្រើពេលសាងសង់អស់រយៈពេលឆ្នាំ និងថវិកាអស់ចំនួន ៣០០លានយ័ន (ប្រហែល៤៣លានដុល្លារអាមេរិក)។ ហើយវាត្រូវបានគេឲ្យឈ្មោះថា ជាស្ពានកញ្ចក់ដែលវែងបំផុតលើពិភពលោក ដោយសារតែប្រវែងរបស់វា គឺវែងជាស្ពានមុនៗ ដែលប្រទេសចិនធ្លាប់បានសាងសង់ពីមុនមក។

អ្វីដែលពិសេស នៅថ្ងៃដាក់សម្ពោធឲ្យប្រើការ គេបានបើករថយន្ដប្រភេទ SUV សាកល្បង ដើម្បីបញ្ជាក់ពីគុណភាព ក៏ដូចជាភាពរឹងមាំរបស់ស្ពាន ជូនដល់ភ្ញៀវទេសចរផងដែរ។

គួរឲ្យដឹងដែរថា បើគិតមកទល់ពេលនេះ ប្រទេសចិនបានចាប់ផ្ដើមសាងសង់ស្ពានប្រភេទកញ្ចក់អស់រយៈពេលឆ្នាំមកហើយ ដោយសព្វថ្ងៃ មានចំនួន២,៣០០ស្ពាន នៅទូទាំងប្រទេស៕

ប្រភព៖ខ្មែរឡូត