ឆ្នាំ ឆ្នាំ កុរ ជូត មមែ ម្សាញ់ នឆ្នាំ​ នឹងជួបលាភសំណាង​ ៨ឆ្នាំជាប់គ្នា

0
53

អត្តជើងលេខក្បួនខ្មែរចេនឡា ខុសពីក្បួនឥណ្ឌានិង​ចិន ។​ ប្រសិនអ្នកណាម្នាក់មាន​ជំនឿលើក្បួន​កែនលេខទាយលក្ខណៈភ័ព្វព្រេងពីព្រឹទ្ធិរបស់បរមបុរាណ​សន្តាន​យើង​ចូរលើកម្រាមទាំងដប់ប្រទូលឡើងលើ ហើយ​វាចាថា សូមគុណព្រះ៨ទិស​បំភ្លឺ។

ទំនាយតាមក្បួនខ្មែរពិតទាយថា ឆ្នាំ កុរ ជូត មមែ ម្សាញ់ និងរកា ដំណើរ៨ឆ្នាំទៅមុខទៀតនៅតែឡើងរាសីមិនស្រាក ធ្វើអ្វីក៏លុះ ប៉ះអ្វីក៏ឆ្អិន។ បួនឆ្នាំកន្លងមកគឺវេន​វក​រកា​ច និងកុរ (២០១៦-២០១៩)អ្នកកើតឆ្នាំ កុរ ជូត មមែ ម្សាញ់ និងរកា បានឆ្លងសមុទ្រកម្មហែលរួចហើយ មិនថាការងារ លុយកាក់​ចំណងស្នេហ៍ មិត្តភក្តិ គ្រួសារ មានបញ្ហាស្អិតកង្វល់ ខែកក្កដានេះតទៅ ចូរសម្គាល់មើលលើរាសីថ្មី​បើកមុខបួនឆ្នាំវិញជាប់គ្នាពីត្រួត អ្នកប៉ងបានបុត្រ​និងបាន​ដូចចិត្ត អ្នកមាន​រោគា​រកគ្រូមើលចំ អ្នកប៉ងប្តូរផ្ទះ​នឹងបានធូរស្លុង​អ្នកជាប់បំណុលនឹងបាន​រើខ្លួន។

ចូរ​រក​ទឹកថ្លា តំកល់ជើងសរសរផ្ទះ ឬមុខផ្ទះធំ កុំឱ្យស្ងួតបង់។ ចូរ​រំងាប់ចិត្តក្រោធ អភ័យលើកលែង។ វត្ថុក្នុងដៃទាំងអស់មិនឃើញផលភ្លាម​តែនឹងក្លាយមកជាសម្បត្តិយូរលង់។ បើថ្វាយផ្កា កុំចោលឈូក ថ្វាយ​បង្អែមកុំចោលល្មុត ធ្វើទានល្អបំផុត ធ្វើនឹង​លេខ៨៕