តម្លៃសាំងក្នុងទីផ្សារកម្ពុជា​ នៅតែបន្តឡេីងថ្លៃ

0
25

ភ្នំពេញ​ ៖ នាពេល​បច្ចុប្បន្ន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ បាន​និយាយ​តៗគ្នា​ថា ស្ងាត់ៗ​ស្រាប់តែ​តម្លៃ​ប្រេងសាំង​មានការ​កើនឡើង ​បន្តិច​ម្ដង ​បន្តិច​ម្ដង​ជាង​រៀងរាល់ខែ ​ដោយ​កន្លងមក​តម្លៃ​ប្រេងសាំង​តម្លៃ​តែ ​២ ២៥០​រៀល​តែប៉ុណ្ណោះ ​តែ​រហូតមកដល់​ខែកក្កដា​ ឆ្នាំ​២០២០​នេះ តម្លៃ​ប្រេង​សាំង​តាម​ស្ថានីយ​ប្រេង ឥន្ធនៈ នានា​ នៅ​ទូទាំង​រាជធានី ​បាន​កើន​ឡើងជា​លំដាប់​តែម្ដង​។

យោងតាម​សេចក្ដីជូនដំណឹង​ របស់​ក្រសួងពាណិជ្ជកម្ម​ ដែល​ចេញ​នៅ​ថ្ងៃទី​១ ខែកក្កដា ដល់​ថ្ងៃទី​១៥ ខែកក្កដា នេះ ដែល បង្ហាញ អំពី តម្លៃ​លក់រាយ​នៃ​ប្រេង ឥន្ធនៈ នៅ តាម​បណ្ដា​ស្ថានីយ​ប្រេង ឥន្ធនៈ នានា​នៅ​ទូទាំង ប្រទេស ដោយ​តម្លៃ ៣,១៦០ រៀល ក្នុង​មួយ លីត្រ​សម្រាប់​សាំង​ធម្មតា ហើយ​តម្លៃ​ប្រេងម៉ាស៊ូត ​នឹងត្រូវ​ដាក់លក់​ក្នុង តម្លៃ ២,៨៩៩ រៀល​។ ក្រសួងពាណិជ្ជកម្ម​បាន​បន្ត ប្រកាស​ទៀត ចាប់ពី​ថ្ងៃទី​១៦ ដល់ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ បានបង្ហាញ អំពី តម្លៃ​លក់រាយ​នៃ​ប្រេង ឥន្ធនៈ នៅ តាម​បណ្ដា​ស្ថានីយ​ប្រេង ឥន្ធនៈ នានា​នៅ​ទូទាំង ប្រទេស ដោយ​តម្លៃ ៣,១៦០ រៀល ក្នុង​មួយ លីត្រ​សម្រាប់​សាំង​ធម្មតា ហើយ​តម្លៃ​ប្រេងម៉ាស៊ូត​នឹង​ត្រូវ​ដាក់លក់​ ក្នុង តម្លៃ ២,៩៣៩ រៀល​។

តែ​ជាក់ស្ដែង​នៅក្នុង​ខែកក្កដា ឆ្នាំ​២០២០ តាម​បណ្ដា​ស្ថានីយប្រេងឥន្ធនៈ ក្នុង​រាជធានី​ភ្នំពេញ ពុំបាន​លក់​តម្លៃ​ប្រេង​តាម​ការកំណត់​សេចក្ដីណែនាំ​របស់​ក្រសួងពាណិជ្ជកម្ម​ឡើយ ​ដោយនៅ​ស្ថានីយ​ប្រេង ឥន្ធនៈ Total ​តារាង​តម្លៃ​លក់រាយ ក្នុង​១​លីត្រ ​សាំង​ស៊ុប​ពែ​ តម្លៃ​៣៤០០​រៀល ,​សាំង​ធម្មតា តម្លៃ ៣០០០​រៀល​ និង​ប្រេងម៉ាស៊ូត ​តម្លៃ ២៧៥០​រៀល​។ ស្ថានីយ​ប្រេង ឥន្ធនៈ sokimex តារាង​តម្លៃ​លក់រាយ ក្នុង​១​លីត្រ សាំង​ស៊ុប​ពែ តម្លៃ​៣៤៥០​រៀល ,​សាំង​ធម្មតា តម្លៃ ៣០០០​រៀល និង​ប្រេងម៉ាស៊ូត តម្លៃ ២៧៥០​រៀល​។ ស្ថានីយ​ប្រេង ឥន្ធនៈ Caltex ​តារាង​តម្លៃ​លក់រាយ ក្នុង​១​លីត្រ សាំង​ស៊ុប​ពែរ តម្លៃ​៣៥០០​រៀល ,​សាំង​ធម្មតា តម្លៃ ៣០០០​រៀល និង​ប្រេងម៉ាស៊ូត តម្លៃ ២៧៥០​រៀល​។ ស្ថានីយ​ប្រេង ឥន្ធនៈ Tela តារាង​តម្លៃ​លក់រាយ ក្នុង​១​លីត្រ សាំង​ស៊ុប​ពែ 95 តម្លៃ​៣៥០០​រៀល , សាំង​ស៊ុប​ពែ98 តម្លៃ​៤២៥០​រៀល ​សាំង​ធម្មតា ​តម្លៃ ៣០០០​រៀល ​និង​ប្រេងម៉ាស៊ូត តម្លៃ ៣២០០​រៀល​។​និង ស្ថានីយ​ប្រេង ឥន្ធនៈ PTT ​តារាង​តម្លៃ​លក់រាយ ក្នុង​១​លីត្រ ​សាំង​ស៊ុប​ពែរ តម្លៃ​៣៤៥០​រៀល ,​សាំង​ធម្មតា តម្លៃ ៣០០០​រៀល ​និង​ប្រេងម៉ាស៊ូត តម្លៃ ២៨០០​រៀល​។

ជា​ចុងក្រោយ​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​ក្រសួង​ពាក់ព័ន្ធ​ក៏ដូចជា​ក្រសួង ​ពាណិជ្ជកម្ម ផងដែរ ដើម្បី​ជួយ​សម្រួល​ដល់​សេដ្ឋកិច្ច​ប្រជាជន​ក្នុង​វិបត្តិ​កូ​វីដ​១៩ ​សូម​រដ្ឋាភិបាល​ ជួយ​សម្រួល​សម្រេច​ទម្លាក់ តម្លៃ លក់រាយ ប្រេង ឥន្ធនៈ ដូច​ពេល​កន្លង​ព្រោះ ​នៅ​ថ្ងៃទី​០១ ​ខែឧសភា​ កន្លងទៅ តម្លៃ​សាំង ធម្មតា ក្នុងប្រទេស​កម្ពុជា​ បាន​ធ្លាក់ចុះ​ដល់ ២,២៥០​រៀល ក្នុង មួយ​លីត្រ ហើយ ប្រេង ម៉ា​ស៊ូ​ត ធ្លាក់​ដល់ តម្លៃ ២,១៥០​រៀល​ បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​ឱ្យ ​តម្លៃ​ប្រេងសាំង​ក្នុងប្រទេស​ចុះ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​វិបត្តិ​សកល​៕

ប្រភព៖​ BTV News