តាមពិតកូនប្រុសតែមួយគត់របស់​ Jack Ma ជាមនុស្សញៀនហ្គេម

0
55

នៅក្រោយខ្នងភាពជោគជ័យរបស់សេដ្ឋី Jack ma ហាក់បីដូចជាមានរឿងស្មុកស្មាញបន្តិចហើយ ជាពិសេសនោះជីវិតគ្រួសារបស់សេដ្ឋីមាឌល្អិតចិត្តធំរូបនេះ ដែលពុំសូវមានព័ត៌មានណាចុះផ្សាយពីកូនប្រុសរបស់គាត់ឡើយ ។ 

មហាសេដ្ឋីលេខ១របស់ចិនគឺលោក Jack Ma ដែលមនុស្សគ្រប់គ្នាសុទ្ធតែបានស្គាល់ដែលល្បីល្បាញបំផុតនៅក្នុងវិស័យជំនួញអនឡាញលក់រាយនៅក្នុងប្រទេចិន Alibaba ដែលបច្ចុប្បន្នសេដ្ឋីមាឌល្អិតចិត្តធំរូបនេះមានលុយប្រមាណជាង៤២ ពាន់លានដុល្លារហើយ បន្ទាប់ពីជោគជ័យលើវិស័យលក់ទំនិញតាម E Commerce នៅក្នុងប្រទេសចិន និងនៅប្រទេសមួយចំនួនក្នុងដែនអាស៊ី និងអឺរ៉ុបផងដែរ ។

បើទោះបីជាលោកជោគជ័យខ្លាំងក្នុងការប្រឡូកក្នុងវិស័យជំនួញក៏ដោយ ប៉ុន្តែបើបើយើងងាកមកជីវិតគ្រួសាររបស់សេដ្ឋីរូបនេះមិនសូវលិចធ្លោប៉ុន្មានឡើយ ជាពិសេសនោះកូនប្រុសបង្កើតតែមួយគត់របស់លោក ដែលត្រូវបានគេដឹងថាគ្មានផ្លូវក្នុងការតបស្នងដំណែងនៅក្នុងក្រុមហ៊ុនយក្សឳពុករបស់ខ្លួនបានឡើយ ។ 

បើតាមប្រភពព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយថា កូនប្រុសរបស់លោកសេដ្ឋីJack ma ដែលមានឈ្មោះថា Ma Yuankun គឺជាក្មេងប្រុសលំដាប់អភិជនម្នាក់នៅក្នុងប្រទេសចិន  ដែលវក់វីជាមួយនឹងហ្គេមអនឡាញខ្លាំងបំផុត ហើយជាញឹកញាប់យុវជន Ma Yuankun តែងតែទៅកាន់កន្លែងហ្គេមអនឡាញ តាំងពីអាយុ១២ឆ្នាំមកម្លះ ។

ដោយសារតែអាណិតកូនខ្លាំងពេក លោក Jack ma គិតថាវាគ្មានប្រយោជន៍អ្វីឡើយពីការលេងហ្គេម ហើយមួយថ្ងៃៗវក់តែលេងហ្គេម លោកក៏បានបញ្ជូនកូនលោកទៅរៀននៅសាកលវិទ្យាល័យដ៏ល្បីល្បាញមួយនៅអាមេរិក ដើម្បីធ្វើការរៀនសូត្រនៅទីនោះ ។ 

គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ Jack Ma ត្រូវបានចូលនិវត្តន៍ហើយក្នុងវ័យប្រមាណជា ៥៥ ឆ្នាំ ហើយតំណែងទាំងមូលត្រូវធ្លាក់ទៅលើ Daniel Zhang ដែលជា CEO ថ្មីរបស់ Alibaba ហើយកូប្រុសរបស់មហាសេដ្ឋី Jack Ma នៅមិនទាន់ដឹងលិចមុខចេញនៅក្នុងវិស័យណាមួយឡើយ៕

ប្រភព៖​ Business Cambodia