តាមពិតមានរឿងអញ្ចឹងសោះ! ! ទេីប​ G-Devith រត់ទៅបួស

0
26

ក្រោយ​ពី​ធ្វើ​ពិធី​បំបួស​នាគ​បង្ក​នាំ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​ថ្ងៃ​ម្សិលមិញ នៅ​ថ្ងៃ​នេះ​តារា​ចម្រៀង ងួន ចាន់​ដេវីត នឹង​គ្រង​ស្បង់​ចីវរ​ជា​សាមណេរ ហើយ​លោក​នឹង​លះបង់​ភាព​ជាប់​ជំពាក់​ទាំង​ឡាយ​ក្នុង​ផ្លូវ​លោក​ដែល​សូម្បី​តែ​ទូរស័ព្ទ​លោក​ថា​មិន​ទាំង​ប្រើ​ផង។

ចំពោះ​ទូរស័ព្ទ​ដៃ និង​ហ្វេសប៊ុក​ផេក​របស់​លោក G-devith ត្រូវ​បាន​ប្រគល់​ជូន​កញ្ញា ទេព បូព្រឹក្ស ដែល​ជា​គូរ​ស្នេហ៍​កាន់​ជំនួស​រហូត​ដល់​លោក​លាចាក​សិក្ខាបទ​វិញ។ G-devith បញ្ជាក់​ថា រូប​លោក​មាន​ឱកាស​និយាយ​តាម​បណ្ដាញ​សង្គម​តែ​ម្ដង​នេះ​ទៀត​ទេ​នៅ​អំឡុង​ពេល​ដែល​លោក​បួស។

ជាម្ចាស់​ដែល​បាន​ណែនាំ​សត្វលោក ដើម្បី​ហ្វេន​ទាំង​គ្នា ដើម្បី​គ្រួសារ និង​ដើម្បី​ខ្លួន​ឯង​ផង​ដែរ

ទោះ​ជា​យ៉ាង​ណា​លោក G-devith មិន​បាន​បញ្ជាក់​ថា​លោក​សាងផ្នួស​នៅ​វត្ដ​ណា ហើយ​នឹង​បួស​រយៈ​ពេល​ប៉ុន្មាន​នៅ​ឡើយ​ទេ។

តារា​ចម្រៀង​កំពុង​ពេញ​និយម​សម្រាប់​យុវវ័យ​រូប​នេះ បាន​ប្រាប់​ពី​មូលហេតុ​ដែល​លោក​ចេញ​សាងផ្នួស​ថា រយៈ​ពេល​ចុង​ក្រោយ​នេះ​រូប​ជួប​រឿង​មិន​សប្បាយ​ចិត្ត​ជា​ច្រើន ហើយ​អារម្មណ៍​វិលវល់។លោក​ជឿ​ថា​អ្នក​គាំទ្រ​លោក​នឹង​សប្បាយ​ចិត្ដ​នូវ​បុណ្យ​កុសល្យ​ដែល​លោក​កំពុង​បំពេញ​នេះ ហើយ​រស់នៅ​បាន​សុខ​កាយ​សប្បាយ​ចិត្ដ។ រីឯ​អ្នក​ដែល​ធ្លាប់​ច្រណែន ឬ​ស្អប់​លោក​វិញ​ក៏​លោក​សូម​អហោសិកម្ម​ចាប់​ពី​ពេល​នេះ​ទៅ​ដែរ ដោយ​លោក​លះបង់​ចិត្ត​គុំកួន​ចាប់​ពី​ពេល​នេះ៕

ប្រភព៖​ Sabay