ថៃបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន​ មួយខែទៀត

0
12

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានចេញសេចក្តីជូនដំណឹងថា រាជរដ្ឋាភិបាលប្រទេសនេះ បានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ១ខែទៀត។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលថៃ បានប្រកាសបន្តដាក់ប្រទេស ក្នុងគ្រាអាសន្ន១ខែទៀត ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដើម្បីបន្តទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺកូវីដ១៩ ជាពិសេសការពារការឆ្លងជំងឺនេះ ក្នុងរលកទី២ ដែលអាចនឹងមានផលប៉ះពាល់ខ្លាំង ដល់សេដ្ឋកិច្ច និងសង្គមរបស់ថៃ»។

ស្ថានទូតក៏បានសំណូមពរប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃទាំងអស់ បន្តចូលរួមសហការ និងអនុវត្តនូវវិធានការនានា របស់រាជរដ្ឋាភិបាលថៃ ឲ្យបានខ្ជាប់ខ្ជួន មានប្រសិទ្ធភាពខ្ពស់ និងសូមរក្សាសុខភាពអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ បន្តទៀត៕

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

ប្រភព​ Freshnews