អាជ្ញាធរ​ថៃ​បាន​ប្រកាស​បិទ​សាលា​រៀន​ជា​បណ្ដោះ​អាសន្ន​សារ​ជា​ថ្មី​ក្រោយ​សិស្ស​មួយ​ចំនួន​រក​ឃើញ​មាន​ផ្ទុក​មេរោគ​កូវីដ​១៩។​

​ដោយ​ភ័យ​ព្រួយ​ពី​រលក​ទី​ពីរ​នៃ​មេរោគ​កូវីដ​១៩​សាលារៀន​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​ថៃ​នឹង​ត្រូវ​បិទ​ទ្វារ​ដើម្បី​លាង​សម្អាត​ និង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ ពោល​គឺ​រយៈ​ពេល​តែ​១៤​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ប្រទេស​ក្បែរ​ខាង​កម្ពុជា​មួយ​នេះ​ប្រកាស​បើក​ឲ្យ​សិស្ស​ចូល​រៀន​ជា​ធម្មតា​វិញ។​

សម្រាប់​ការ​បើក​សាលា​ឡើង​វិញ​ អាជ្ញាធរ​នឹង​ប្រកាស​ជូន​ដំណឹង​ពេល​ក្រោយ​ទៀត​។ ថៃ​បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​មេរោគ​ជាង​៣​ពាន់​នាក់​ ប៉ុន្តែ​ជា​សះស្បើយ​ជាង​៩០​%​ទៅ​ហើយ​ទើប​រដ្ឋាភិបាល​ចាប់​ផ្ដើម​បើក​សាលា​រួម​ទាំង​អាជីវកម្ម​មួយ​ចំនួន​ឡើង​វិញ​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​៕ ​

ប្រភព៖​ Sabay