ថ្ងៃនេះរកឃេីញ​ ១ករណីទៀតហេីយ!​ ជាអ្នកមកពីអាមេរិក

0
22

ក្រសួងសុខាភិបាល នាព្រឹកថ្ងៃអាទិត្យនេះ បាន​ប្រកាសពីការរកឃើញករណីឆ្លង COVID-19 មួយករណីទៀត ប៉ុន្តែជាមួយគ្នានោះ មាន​៣២ករណី បានសះស្បើយ។ ករណីថ្មីជាបុរសខ្មែរអាយុ៥៧​ឆ្នាំ ដែលធ្វើដំណើរពីអាមេរិក ដោយបន្តជើងហោះហើរតាមកូរ៉េខាងត្បូង និងដល់កម្ពុជា​ជាមួយអ្នកដំណើរ​១១១នាក់ទៀត។ រីឯអ្នកជាសះស្បើយមាន​ជនជាតិខ្មែរ​២៩នាក់ និងឥណ្ឌូណេស៊ី​៣នាក់។ ​សរុបកម្ពុជាមាន​២៤០ករណី ក្នុងនោះ​១៩៦ករណីសះស្បើយ៕

ប្រភព៖​ ថ្មីៗ