ថ្មីចេស! ! បុរសម្នាក់ត្រូវឈ្លេីងចូលរុន្ធបង្ហួរនោម​ ក្រោយងូចទឹកស្រះ

0
410

ជាករណីកម្ររមួយ បានកើតឡើងលើអ៊ំប្រុសម្នាក់ ដោយគាត់មានការឈឺចាប់ខ្លាំង ហើយនោមមកឈាមរហូត។ បន្ទាប់ពីការមកដល់មន្ទីរពេទ្យ និងបានសួរនាំលោកអ៊ំ កើតមានអាការៈនេះបន្ទាប់ពីគាត់ចុះងូតទឹកស្រះមួយនៅជាយទីក្រុងភ្នំពេញ ដោយមានឈ្លើងចូលតាមរុន្ធបង្ហួរនោម និងគាត់បានចាប់ តែវាដាច់ជា2កំនាត់ មានមួយកំនាត់ចូលក្នុងបង្ហួរនោមខាងក្រៅរបស់គាត់។

ដោយបានប្រើឧបករណ៍ទំនើប cystoscopie ឆ្លុះមើល គ្រូរពេទ្យបាន៖

  • ឈ្លើងក្នុងបង្ហួរនោមខាងក្រៅ(ប្រដាប់ភេទ)គាត់រហូតដល់ប្លោកនោម។
  • ប៉ូមយកឈាមកកចេញបាន 500ml
  • ហើយឃើញមានរបួសដោយឈ្លើងខាំតូចៗ 2ទៅ3mm ចំនួន5កន្លែង
  • យើងបានដុតនឹង Resectoscope bipolar ដើម្បីឃាត់ឈាម ហើយបានចាប់យកឈ្លើងចេញបានដោយសុវត្ថិភាព។ អ្នកជំងឺបានស្រួលខ្លួនលែងមានការឈឺចាប់ លែងនោមឈាម ក៏ត្រលប់ទៅផ្ទះថ្ងៃបន្ទាប់។

សូមបងប្អូនប្រុងប្រយ័ត្ន ក្នុងការទៅលេង ឬចុះងូចទឹក ជាពិសេសក្នុងវដូវវស្សានេះ ព្រោះសម្បូរទៅដោយពពួកសត្វទាំង ដូច្នេះបើលោកអ្នកមានអាការៈដូចដែលបានលើកឡើង សូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការពិគ្រោះ និងព្យាបាលបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព៕

ប្រភព៖​ កាល់ម៉ែត