ទារកទេីបកេីន​ ៣នាក់​ រកឃេីញមានជំងឺកូវីដ១៩

0
23

រាយការណ៍ពីម៉ិចស៊ិចកូ៖ យោងទៅតាមអាជ្ញាធរសុខភាពក្នុងតំបន់បានអោយដឹងថាទារកភ្លោះ ៣ នាក់ទើបនឹង​កើតមិនគ្រប់​ខែ​នៅ​​ប្រទេសម៉ិចស៊ិចកូបានធ្វើតេស្ត៍រកឃើញវីរុសកូរ៉ូណាទាំង ៣នាក់នៅថ្ងៃកើត ដែលនេះជា​ករណី “ មិនធ្លាប់មាន” ហើយ​អ្នក​ជំ​នា​​ញខាងវេជ្ជសាស្ត្រកំពុងធ្វើការស៊ើបអង្កេតថាតើជំងឺនេះអាចឆ្លងពី​ស្បូនតាមរយៈសុករបស់ម្តាយក្នុង​ពេលមានផ្ទៃ​ពោះ​ដែរ​ឬ​ទេ នេះបើយោងតាមការចុះផ្សាយរបស់កាសែតBBC កាលពីថ្ងៃអង្គារនេះ។

ប្រភពដដែលបានបញ្ជាក់ថា ទារកភ្លោះទាំង៣ នាក់នោះមានពីរនាក់ជាក្មេងប្រុសម្នាក់ និងម្នាក់ទៀតជាក្មេងស្រី ដែលម្នាក់​ជាទា​រក​ប្រុសនិងទារកស្រីម្នាក់ទៀតស្ថិតក្នុងស្ថានភាពមានស្ថេរភាពនៅក្នុងមន្ទីរពេទ្យមួយនៅរដ្ឋ San Luis Potosí  ប៉ុន្តែទារ​កប្រុ​ស​ទី ២ បានកំពុងទទួលការព្យាបាលបញ្ហាដង្ហើម។

សូមជម្រាបថា ម៉ិចស៊ិចកូបានចាប់ផ្តើមបើកឡើងវិញទៀត ខណៈករណីឆ្លងមេរោគនៅតែខ្ពស់ ផង​ដែរទារក​ម្នាក់​កើត​បា​ន១៣ ថ្ងៃ​បានស្លាប់ដោយសារឆ្លង Covid-19។ អ្នកនាំពាក្យគណៈកម្មាធិការសុវត្ថិភាពសុខភាព​របស់រដ្ឋបាននិយា​យ​ថាការចម្លងរោគក្នុងការបង្កកំណើតជាច្រើនមិនត្រូវបានគេរកឃើញនៅគ្រប់ទីកន្លែងនៅទូទាំងពិភពលោកទេ ដូច្នេះ​ករណី​នេះនឹងត្រូវស៊ើបអង្កេត។

គួរបញ្ជាក់ថា មានទារកទើបនឹងកើតមួយចំនួនតូចដែលគេដឹងថាបានឆ្លងវីរុសនេះក្រោយពេលកើតប៉ុន្តែមន្ត្រី​សុខាភិ​បា​ល​នៅតែបដិសេធមិនព្រមទទួលយកតម្រុយមួយនេះមកសិក្សានិងពិចារណារកដំណោះស្រាយ។

រដ្ឋ​មន្រ្តី​សុខាភិបាលរដ្ឋ Mónica  លោក Liliana Rangel Martínez បាននិយាយថា “វាមិនអាចទៅរួចទេដែ​លទា​រក​ទាំង ៣ នាក់នោះបានឆ្លងមេរោគនៅពេលកើត”។ បើទោះបីជាករណីឆ្លងថ្មីចំពោះទារកភ្លោះទាំង ៣ នាក់​នេះ​បាន​កើត​ឡើយហើយក្នុងករណីនេះដែរក៏ដោយ។

យោងតាមទិន្នន័យរបស់ Worldometers គិតត្រឹមព្រឹកថ្ងៃពុធនេះ ប្រទេសម៉ិចស៊ិចកូបានកត់ត្រាករណីឆ្លង Co​vi​d-1​9 សរុប ១៩១.៤១០ ករណី ក្នុងនោះ ៦២៨៨ ករណី​ជាករណីថ្មី និងមានអ្នកស្លាប់សរុប ២៣.៣៧៧ នាក់ ចាប់​តាំង​ពីផ្ទុះករណីដំបូងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ។

ទាក់ទិននឹងករណីមិនធ្លាប់មានចំពោះទារកភ្លោះ ៣ នាក់ បានធ្វើអោយក្រុមវេជ្ជសាស្ត្របានអោយដឹងថាទារកអា​ច​​ឆ្ល​ង​វីរុសកូរ៉ូណាបន្ទាប់ពីកើត ប្រសិនបើពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយនរណាម្នាក់ដែលបានឆ្លងវីរុ​ស។ លើ​ស​ពី​នេះ  មានក្រុមវេជ្ជសាស្ត្រមួយចំនួនបានដាក់ការសង្ស័យថាវីរុសកូរ៉ូណាក៏អាចចម្លងតាមស្បូន​ពីម្តាយទៅទារកតា​ម​រ​យៈ​សុកដែរ។

ក្រុមអ្នកស្រាវជ្រាវអាមេរិកមកពី Yale School of Medicine ថ្មីៗនេះក៏បានរា​យការណ៍ពីករណីដំ​បូងនៃការឆ្លងវីរុស​កូរ៉ូ​ណា​លើ​ស្បូន។ ប្រសិនបើដូច្នោះ ការឆ្លងវីរុសមានហានិភ័យទាបទេបើឆ្លងពីម្តាយនិងទារកតែទោះយ៉ាងណា មានរ​បាយ​ការណ៍ខ្លះបា​នបង្ហាញថាវា​អាច​បង្កើន​លទ្ធភាពដែលទារកកើតមុនកំណត់។ យ៉ាងណាមិញ អ្នកវិ​ទ្យាសាស្ត្រនៅមិនទាន់​រកឃើញមា​នភ័ស្តុ​តាង​​ជាក់លាក់បង្ហាញថាវីរុសអាចបង្កគ្រោះថ្នាក់ដែលបណ្តាលឱ្យរលូតកូន ឬប៉ះ​ពាល់ដល់ការ​លូតលា​ស់រ​បស់ទា​រក​ក្នុង​កំឡុងពេលមានផ្ទៃពោះនោះទេប៉ុន្តែជាការប្រុងប្រយ័ត្ន ស្ត្រីមា​នផ្ទៃ​ពោះ​ត្រូវបានគេណែនាំ​ឱ្យតឹងរ៉ឹងអំ​ពីកា​រ​ជៀស​វាងទំនាក់ទំនងជិតស្និទ្ធដើម្បីកាត់បន្ថយឱកាសនៃការឆ្លង។

ប្រ​សិ​ន​បើម្តាយឆ្លង​វីរុស ភាគច្រើនពួកគាតមានរោគសញ្ញាស្រាល ឬមធ្យម ហើយអាចជាវិ​ញបានហើ​យចំពោះ​ទារក​វិញ បើបានឆ្លង ពួកគេអាចមិនមានចេញសញ្ញាណាមួយទាល់តែសោះ។ ផងដែរ ប្រសិនបើអ្នក​ម្តាយកំ​ពុង​ថែរ​ក្សា​ទារ​ក ពួក​គាត់អាចកាត់បន្ថយហានិភ័យក្នុងកា​រឆ្លងវីរុសដោយរក្សាដៃឱ្យស្អាតដោយ​លាងដៃឱ្យបានទៀង​ទាត់​៕

ប្រភព៖​ Healthy Cambodia