លោក​ Unai Emery ត្រូវ​បាន​ក្លឹប​​ Villarreal តែង​តាំង​ធ្វើ​ជា​គ្រូ​បង្គោល​​នៅ​ក្នុង​ថ្ងៃ​នេះ​ បន្ទាប់​ពី​បាត់​មុខ​ពី​ពិភព​បាល់ទាត់​ជាង​១ឆ្នាំ​មក​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​

អតីត​គ្រូ​បង្គោល​ក្លឹប​ Arsenal មួយ​នេះ​ និង​ក្លឹប​ខាង​លើ​បាន​ព្រមព្រៀង​ចុះ​កុងត្រា​ ក្នុង​រយៈពេល​ ៣​រដូវ​កាល​ជាប់​ៗ​គ្នា​ រាប់​ចាប់​ពី​រដូវ​កាល​ក្រោយ​នេះ​ទៅ​។

ក្លឹប​ Villarreal មួយ​នេះ​នឹង​ធ្វើ​ការ​បើក​សន្និសីទកាសែត​ ប្រកាស​លោក​ Emery ជា​ផ្លូវការ​នៅ​ថ្ងៃ​ច័ន្ទ​ ទី​២៧ ខែ​កក្កដា​ ឆ្នាំ​២០២០​ខាង​មុខ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​ Emery បាន​ចាប់​អាជីព​ជា​គ្រូ​បង្គោល​ក្លឹប​តាំង​ពី​ឆ្នាំ​២០០៤​ ដោយ​លោក​ធ្លាប់​បាន​ដឹកនាំ​ក្លឹប​ជា​ច្រើន​ដូច​ជា​ក្លឹប​ Valencia ក្លឹប​ Spartak Moscow ក្លឹប​ Paris Saint Germain និង​ក្លឹប​ Arsenal ៕

ប្រភព៖សប្បាយ