បុរសម្នាក់ប្រកាច់ស្លាប់ភ្លាម! ! ក្រោយឆ្កែខាំមិនព្រមទៅពេទ្យចាក់ថ្នាំការពារ

0
91

ខេត្តកំពង់ស្ពឺ ៖ លើ​គណនីហ្វេសប៊ុក​ឈ្មោះ ស្រីអិត ផាត់មុខធ្វើសក់ បានបង្ហោះចែករំលែក​នូវដំណឹង​ដ៏ភ្ញាក់ផ្អើល​ខណៈ​បងប្រុស​ជីដូនមួយរ​បស់ខ្លួន​បានស្លាប់​កាលពីម៉ោង​២រំលងអធ្រាត្រ​ចូលថ្ងៃទី២៥ ខែមិថុនា នេះ​ដោយសារ​ឆ្កែ​ខាំ​ក្នុងសំណេរបញ្ជាក់ឲ្យមហាជនដឹងថា៖ «សឹងតែមិនចង់ជឿហេតុអ្វី​លឿនយ៉ាងនេះបងប្រុ​សសូមបងទៅអោយបានសុខជាតិក្រោយកុំអោយអាយុខ្លីដូចជាតិនេះទៀតអី (គាត់ស្លាប់ដោយសាឆ្កែ​ខាំមិន​បាន​ចាក់​ថ្នាំព្រោះថាតិចតួច) សូមបងប្អូនប្រយ័ត្ន​ទាំងអស់គ្នាកុំអោយរឿងតូចក្លាយជារឿងធំ (បងជីដូនមួយ)ទទួលយក​មិនចង់បានទេ»។

ជុំវិញ​ករណី​ដែលហាក់ស្ងប់ស្ងាត់យូរ​នេះ​ប្រភពខាងលើ​ក៏បាន​បញ្ជាក់​ប្រាប់ តារាញូស៍ តាមទូរស័ព្ទ​ឲ្យដឹង​ថា៖ «បុរស​ដែលស្លាប់គឺ​ជា​បងថ្លៃជីដូនមួយ គាត់​ត្រូវឆ្កែ​ខាំប្រមាណជាង១ខែ ដោយត្រូវឆ្កែ​នៅព្រៃ​ខាំចំម្រាម​ដៃ​បន្តិច​ប៉ុណ្ណោះពេលគាត់​ឲ្យចំណីវាស៊ី ដោយគិតថា​តិចទើប​បងរបស់ខ្លួន​មិនបានទៅចាក់ថ្នាំ​ ឬព្យាបាល​»។ ប្អូនស្រីសពក៏បាន​លម្អិត​បន្ថែមថា៖ «ទើប២ថ្ងៃចុងក្រោយនេះចាប់ផ្ដើមធ្វើទុក្ខ ហូបបាយអីបាន តែខ្លាចទឹក និងស្ដោះទឹកមាត់​ និយាយទៅ​សភាព​សត្វឆ្កែ​យ៉ាងម៉េចអាការៈគាត់គឺអញ្ចឹងឯង។ គាត់ស្លាប់​ជិត​ភ្លឺ​ម៉ោង២ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ»។

បន្តដោយក្ដីរន្ធត់ចំពោះការបាត់បង់​ដ៏ឆាប់រហ័ស​ និងមិនដឹង​មុន​ដ្បិត​បងប្រុស​ជាមនុស្ស​រឹង​មាំ​ដែលមានកូន​ប្រុស​​៣នាក់​ ហើយ​កូនបងរៀបការ​មានប្រពន្ធរួចទៀតនោះ​ប្រភព​ដដែល​រៀបរាប់​ទាំងសម្លេង​ភ្លេង​ពិណពាទ្យ​ក្នុងពិធីបុណ្យស​ព​អម​ជាមួយផង​​ថា៖ «ពេលធ្វើទុក្ខ​គ្រួសារ​ក៏បាន​បញ្ជូនទៅមន្ទីរពេទ្យ​​ធំៗនៅភ្នំពេញ តែ​គេ​អត់មើលទេ រហូត​បញ្ជូន​ទៅដល់​ពេទ្យ​ប៉ាស្ទ័រ​គ្រូពេទ្យ​បញ្ជាក់ហើយ​គាត់​មានជំងឺឆ្កែឆ្កួត»។ ចុងក្រោយ​ប្អូន​ថ្លៃ​ជនរងគ្រោះព្រោះជំងឺ​កាច​នេះ​សុំ​ឲ្យបងប្អូននៅតែ​បន្ត​ការប្រុងប្រយ័ត្ន​កុំ​ឲ្យជួបរឿងសោកស្ដាយ​​ដូចក្រុមគ្រួសារ​របស់ខ្លួន៕

ប្រភព៖​ Dara News