បែកធ្លាយទំនាក់ទំនងផ្លូវភេទឃាមួយឪពុកធម៌! ! សម្រេចចិត្តសម្លាប់ខ្លួន

0
6475

វៀតណាម៖ ថ្មីៗនារីវៀតណាមម្នាក់ដែលល្បីថា មានទំនាក់ទំនងស្នេហាជាមួយអតីតគ្រូបង្រៀន ព្រមទាំងជាឪពុកធម៌របស់ខ្លួនផងនោះ បានធ្វើអត្តឃាត (មិនបានសម្រេច) ក្រោយពីមានពាក្យរិះគន់ខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ។ សូមបញ្ជាក់ថា​ ក្រោយពីនាងធ្វើអត្តឃាតហើយនោះ ប្រុសស្នេហ៍របស់នាង បានលុបចោលទាំងអស់នូវរូបថតផ្អែមល្ហែមជាមួយគ្នាកន្លងមក ។ 

នារីរងគ្រោះមានឈ្មោះជាអក្សរកាត់ T.P.N អាយុ ២១ឆ្នាំ បច្ចុប្បន្នជានិស្សិតនៅសកលវិទ្យាល័យមួយកន្លែងក្នុងប្រទេសវៀតណាម ចំណែកគូស្នេហ៍របស់នាងមានឈ្មោះជាអក្សរកាត់ថា N.V.T អាយុ ៥៣ឆ្នាំ បច្ចុប្បន្នជាគ្រូបង្រៀននៅអនុវិទ្យាល័យមួយកន្លែង ហើយគាត់ក៏កំពុងប្រឈមមុខនឹងការបាត់បង់ពីការងារផងដែរ ។ 

ប្រភពពីមន្ទីរពេទ្យ ដាឡាត់ បានឲ្យដឹងថា ក្រោយពីសង្គ្រោះ នារីខាងលើបានផុតពីគ្រោះថ្នាក់ហើយ ចំណែកបុរសចំណាស់ដែលជាគូស្នេហ៍របស់នាង បានហាមដាច់ខាតថា មិនឲ្យទាក់ទងទៅសាច់ញាតិរបស់នាងឡើយ ព្រោះតែពួកគាត់មានជីវភាពក្រីក្រ និងពុំសូវយកចិត្តទុកដាក់ជាមួយនាងទេ ។ 

សូមបញ្ជាក់ថា កាលនៅអាយុ ១៥ឆ្នាំ នាង TPN ត្រូវបានបង្រៀនដោយលោកគ្រូ N.V.T ហើយក៏បានទទួលការចិញ្ចឹមបីបាច់ពីគ្រូម្នាក់នេះផងដែរ ។ ក្រោយមកស្រាប់តែលេចឮថា ពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នា ទាំងដែលលោក N.V.T ជាបុរសដែលមានប្រពន្ធ និងកូនរួចទៅហើយ ។ កាលនោះឪពុកម្ដាយរបស់នាង TPN បានហាមឃាត់មិនឲ្យនាងទាក់ទងជាមួយលោក N.V.T ឡើយ តែនាងមិនស្ដាប់ ផ្ទុយទៅវិញថែមទាំងជេរប្រមាថឪពុកម្ដាយទៀតផង ។ រហូតដល់ខែមេសា ឆ្នាំ ២០២០ នេះ លោកគ្រូ N.V.T បានលែងលះជាមួយប្រពន្ធ ហើយមួយរយៈចុងក្រោយនេះ គេឃើញលោគ្រូវ័យ ៥៣ឆ្នាំ និងកូនធម៌វ័យ ២១ឆ្នាំខាងលើ តែងតែថតរូបផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុក រហូតដល់មានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ។ ជុំវិញសកម្មភាពរបស់លោកគ្រូ N.V.T បានធ្វើឲ្យជះឥទ្ធិពលមិនល្អដល់គ្រូបង្រៀនដទៃ ព្រមទាំងសាលារៀនផងដែរ ដូច្នេះខាងថ្នាក់លើរបស់លោកកំពុងពិចារណាថាគួរតែបណ្ដេញគាត់ចេញពីការងារ ឬមួយយ៉ាងណា ៕

ប្រភព៖​ KBN News