ប្រជាជនប្តឹង​ លោកអភិបាលរងស្រុងកែវសីមា​ រឿងបេីករថយន្តដេញបុកប្រជាជន

0
16

ខេត្តមណ្ឌលគិរី៖ លោកស្រី ឈាង តៃស្រ៊ីន រស់នៅភូមិឡាប៉ាខេ​ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានដាក់ពាក្យបណ្ដឹងប្តឹងឈ្មោះលោកហឿន សុខណា ភេទប្រុស ជាអភិបាលរងស្រុកកែវសីមា ដោយយករថយន្តដេញធ្វើឃាតប្រជាពលរដ្ឋខ្លួនឯងនៅក្នុងស្រុកកែវសីមា។

សម្ដេចហ៊ុនសែន អភិបាលខេត្ត និងថ្នាក់ជាតិមេត្តាដកលោក​ ហឿន សុខណា ចេញពីអភិបាលរងស្រុកកែវសីមាទៅ ដោយឈ្មោះ ហឿន សុខណា បានធ្វើទុកបុកម្នេញប្រជាពលរដ្ឋក្នុងស្រុកកែវសីមា បើប្រជាពលរដ្ឋដឹកឈើតាមម៉ូតូបន្តិចបន្តួច ឬក៏តាមឡានតែងតែសំឡុតគំរាមកំហែង ។ ចុះរថយន្តសាំយុងដឹកឈើក្នុងមួយយប់ៗបួនទៅប្រាំឡានមិនដែលចាប់បានមួយណាទេ យើងខ្ញុំប្រជាពលរដ្ឋរស់នៅក្នុងស្រុកកែវសីមា មានឈ្មោះចំនួន ២៤៥ នាក់បានផ្ដិតមេដៃគាំទ្រដាក់ពាក្យបណ្ដឹងប្ដឹងលោកហឿន សុខណា សូមលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី មេត្តាជួយរកយុត្តិធម៌ឱ្យនាងខ្ញុំផងចុះ។

ចំពោះករណីខាងលើនេះបច្ចប្បន្នមិនទាន់ដឹងទៅជាយ៉ាងណានោះ ដោយក្រុមការងារសារព័ត៌មានពួកយើងរង់ចាំការបំភ្លឺពីគ្រប់ភាគីសងខាងទាំងអស់ ៕

ប្រភព៖​ KBN News