ប្រយ័ត្ន! ! ជំងឺគ្រុនឈីកកំពុងផ្ទុះឡេីងនៅក្នុង​ខេត្ត​ចំនួន​ ១២

0
72

ប្រទេសកម្ពុជាបានប្រកាសពីការផ្ទុះឡើងនូវជំងឺគ្រុនឈីក (ជំងឺកគន់ហ្គន់យ៉ា)។

ផ្អែកតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិ នៃមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ជំងឺគ្រុនឈីក បានចាប់ផ្ដើមកើតមានឡើងនៅក្នុងខែកក្កដា ឆ្នាំ ២០២០ ដែលគិតត្រឹមថ្ងៃទី ៣១ កក្កដា ករណីជំងឺគ្រុនឈីកនេះ មានសរុប ១០២០ករណី ក្នុងនោះ ស្រ្តីមានចំនួន ៥៦២នាក់ (៥៥%)។

របាយការណ៍ក៏បានបញ្ជាក់ទៀតថា ចំនួនករណី ៨០% គឺកើតមានក្នុងខេត្តចំនួន៤ គឺ ខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកំពង់ចាម។ ខេត្តដែលមានករណីគ្រុនឈីកផ្សេងទៀត រួមមាន ខេត្តឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត ខេត្តព្រះសីហនុ ពោធិ៍សាត់ ស្ទឹងត្រែង និងប៉ៃលិន ដែលសរុបមកដល់ពេលនេះ មានខេត្តចំនួន១២ហើយ ដែលមានកើតជំងឺគ្រុនឈីកនេះ។

សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុងខាងក្រោមនេះ៖

ប្រភព៖​ Sabay