ភ្នំពេញ៖ យោងតាមផេកផ្លូចការរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ថា មានករណីឆេះកន្លែងដាក់សម្ភារៈមួយកន្លែងស្ថិតនៅ ចំណុចផ្លូវម៉ៅសេទុងភូមិ៩ សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ​ ។

ប្រភពដដែលបានបន្តថា នៅវេលាម៉ោង ០៧:៥០​ នាទីព្រឹក ថ្ងៃពុធ​ ២កើត​ ខែស្រាពណ៏​ ឆ្នាំជូត​ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែកក្ដដា ឆ្នាំ ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅចំណុចផ្លូវម៉ៅសេទុងភូមិ៩ សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ​ ។ ​ម្ចាស់ឈ្មោះ ហេង ផល្លីន ភេទ​ប្រុសអាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ​ជា អាជីវករ​ មូលហេតុ​នោះគឺបណ្តាលមកពីការ​ ឆ្លងចរន្តអគ្គិសនី បានធ្វើឲ្យប្រភេទសំណង់​ :​ ផ្ទះល្វែង ( ទំហំ៣ម៉ែត្រx ៨ម៉ែត្រ ) រងការខូចខាត: ឆេះសំភារះឯកសារទុកចោលសំភារះ មួយចំនួននិងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។

ករណីអគ្គីភ័យខាងលើមិនបានបង្កឲ្យមានស្លាប់មនុស្ស និងរបួសនោះទេ ។ ក្នុងប្រត្តិបត្តការណ៍ពន្លត់អគ្គីភ័យនោះបានប្រើប្រាស់ រថយន្តការិយា​ល័យ​អគ្គិភ័យ​រាជធានីភ្នំពេញ :​ ចំនួន​ ​០៣ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ០៣​ ឡាន ស្មើនឹង​ ​១២ ម៉ែត្រគូប និងបានពន្លត់ចប់​ទាំងស្រុង នៅម៉ោង​ ០៨:២០នាទីព្រឹកនាថៃ្ងខែឆាំ្នដដែល​ ។

ជាចុងក្រោយសូមមេត្តាម្ខាស់គេហដ្ឋាន និងសហគ្រាសនានា មេត្តាត្រូតពិនិត្យបច្ចេកទេសបណ្តាញចរន្តភ្លើង ឲ្យបានត្រឹមត្រូវ ការពារហានិភ័យណាមួយ៕