ផឹកពេក! ! ផឹកអត់បាយ​ ៤ថ្ងៃជាប់គ្នា​ ចុងក្រោយដេកស្លាប់តែម្នាក់ឯង

0
75

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញដេកស្លាប់នៅលើគ្រែក្រោមផ្ទះបង្កការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិនិងសមត្ថកិច្ចជំនាញចុះមកពិនិត្យសព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់
ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២០ស្ថិតនៅភូមិចិន្សា ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះវង ឌួ អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរធ្វើស្រែ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលជំនាញដោយមានការចូលរួមពីគ្រូពេទ្យបង្អែកស្រុកស្វាយទាបបានធ្វើការពិនិត្យ សាកសពប្រមាណជាមួយម៉ោងទើបសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយខ្យល់គរប្រាកដមែនដោយមិនមានស្លាកស្នាមសម្គាល់ថាជាអំពើឃាតកម្មអ្វីនោះទេ។

បើតាមអ្នកភូមិបានឱ្យដឹងថា បុរសខាងលើគឺផឹកស្រាជាប្រចាំមិនលស់ថ្ងៃឡើយហើយណាមួយមិនសូវជាក្លែមសាច់នោះទេ។នៅមុនយប់កើតហេតុឈ្មោះនេះបានផឹកស្រាទាំងព្រឹកខណៈដែលមិនបានហូបបាយ៣ទៅ៤ថ្ងៃមកហើយនិងបានដើរពេញផ្លូវ លុះយប់ឡើងស្រាប់តែក្រុមគ្រួសារមានការភ្ញាក់ផ្អើលឃើញដេកស្លាប់លើគ្រែក្រោមផ្ទះតែម្ដង។

ក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖​ Nokor Dragon News