រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល កាលពីថ្ងៃព្រហស្បតិ៍ត្រូវបានគេរាយការណ៍ថា ចំនួនអ្នកចុះក្នុងបញ្ជីនៃអ្នកឆ្លងជំងឺកូវីដ១៩ថ្មី គឺមានចំនួន៥៩.៩៦១នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលជាការកើនឡើងខ្ពស់បំផុតឈានចូលដល់ថ្ងៃទី២នេះ ។

កាលពីថ្ងៃមុន សេចក្តីការណ៍បានដាក់ក្នុងកំណត់ត្រាថា មានអ្នកឆ្លងជំងឺចំនួន៦៧.៨៦០នាក់ថ្មី ដែលជាតួលេខក្នុង១ថ្ងៃប៉ុណ្ណោះ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីថ្មីចុងក្រោយនៅក្នុងប្រទេសបាននាមឲ្យមានអ្នកឆ្លងជំងឺសរុបកើនឡើងដល់២.២៨៧.៤៧៥នាក់ ។

ក្នុងរយៈពេល២៤ម៉ោង មានអ្នកជំងឺបន្ថែមទៀតចំនួន១.៣១១នាក់ដោយសារជំងឺនេះ ដែលនាំឲ្យតួលេខនៃអ្នកស្លាប់កើនឡើងដល់៨៤.០៨២នាក់ ៕

ប្រភព៖ដើមអម្ពិល