ភ្នាក់ងារអាមេរិកសម្រុកចូល​ កុងស៊ុលចិន​ បន្ទាប់ពីទុកពេល​ ៣ថ្ងៃអោយបិទ

0
72

ភ្នាក់ងារសហព័ន្ធ និងអនុវត្តច្បាប់ក្នុងតំបន់អាមេរិកបានចូលក្នុងស្ថានកុងស៊ុលចិននៅទីក្រុង Houston កាលពីរសៀលថ្ងៃសុក្រ បន្ទាប់ពីមានការបញ្ជាកាលពីថ្ងៃអង្គារឲ្យបិទទីតាំងការទូតនេះ បន្ទាប់ពីមន្រ្តីអាមេរិកបានចោទប្រកាន់ថា វាជាផ្នែកមួយនៃកិច្ចប្រឹងប្រែងចារកម្មរបស់ចិនដោយប្រើទីតាំងការទូតនៅជុំវិញសហរដ្ឋអាមេរិក ។

រថយន្តប្រភេទ SUV ពណ៌ខ្មៅ រថយន្តដឹកទំនិញ រថយន្តធន់ធំពណ៌ស និងរថយន្តធ្វើសោរ ២ គ្រឿងបានចូលទៅក្នុងទីតាំងការទូត នៅពេលដែលក្រុមអ្នកសង្កេតការណ៍ និងកាមេរ៉ាបានឃ្លាំមើលពីផ្នែកម្ខាងនៃបរិវេណការទូត ។

មន្រ្តីសហរដ្ឋអាមេរិកបាននិយាយទៅកាន់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា ស្ថានកុងស៊ុលត្រូវបានជាប់ទាក់ទងក្នុងការស៊ើបអង្កេតពីបទក្លែងបន្លំនៅឯវិទ្យាស្ថានស្រាវជ្រាវមួយនៅរដ្ឋតិចសាស់ ហើយថាមន្ត្រីកុងស៊ុលចិនបានចូលរួមដោយផ្ទាល់នៅក្នុងការទំនាក់ទំនងជាមួយអ្នកស្រាវជ្រាវ និងបានណែនាំពួកគេអំពីអ្វីដែលត្រូវប្រមូលព័ត៌មាន ។

មន្រ្តីក្រសួងយុត្តិធម៌អាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា សកម្មភាពរបស់មន្រ្តីកុងស៊ុលនៅទីក្រុង Houston គឺជាបណ្តាញបរទេសនៃបណ្តាញបុគ្គលជាច្រើននៅក្នុងទីក្រុងចំនួន ២៥ ដែលបណ្តាញនេះត្រូវបានគាំទ្រតាមរយៈស្ថានកុងស៊ុលនៅទីនេះ ។ ស្ថានកុងស៊ុលបានផ្តល់ជាបុគ្គលនៅក្នុងបណ្តាញណែនាំអំពីវិធីគេចវេស និងរារាំងការស៊ើបអង្កេតរបស់យើង ។

យោងតាមក្រសួងការបរទេសចិនបានឲ្យដឹងថា សហរដ្ឋអាមេរិកបានទុកពេលឲ្យប្រទេសចិនប្រមាណ ៧២ ម៉ោងដើម្បីបញ្ឈប់រាល់ប្រតិបត្តិការ និងព្រឹត្តិការណ៍ទាំងអស់នៅឯទីក្រុង Houston កាលពីថ្ងៃអង្គារ ខណៈក្រសួងការបរទេសចិនបានហៅចលនានេះថាជាការកើនឡើងដែលមិនធ្លាប់មានពីមុនមក ៕

ប្រភព៖​ កម្ពុជាថ្មី