មនុស្ស​ ៧នាក់ស្លាប់​ ក្នុងហេតុការណ៍យន្តហោះ​ បុកគ្នាលេីអាកាស

0
280

ក្រុមមន្ត្រីរដ្ឋ Alaska បាននិយាយថា យន្តហោះពីរគ្រឿងបុកគ្នាលើអាកាសក្នុងទីក្រុង Anchorage កាលពីថ្ងៃសុក្របានសម្លាប់មនុស្សចំនួន៧នាក់ដោយក្នុងនោះមានសមាជិកសភារដ្ឋម្នាក់ផងដែរដែលកំពុងបើកយន្តហោះ។

កងទ័ពរដ្ឋ Alaska បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា មិនមានអ្នកនៅរស់ពីការធ្លាក់នៅក្បែរអាកាសយានដ្ឋានក្នុងតំបន់ Soldotna ដែលស្ថិតនៅលើឧបទ្វីប Kenai នោះទេ។

សមាជិកសភាគណបក្សសាធារណរដ្ឋឈ្មោះ Gary Knopp ដែលជាអ្នកតំណាងតំបន់នោះគឺនៅម្នាក់ឯងក្នុងយន្តហោះមួយគ្រឿង។ យន្តហោះមួយគ្រឿងទៀតបានដឹកភ្ញៀវទេសចរ៤នាក់មកពីរដ្ឋ South Carolina, មគ្គុទេសក៍ម្នាក់មកពីទីក្រុង Kansas និងអ្នកបើកយន្តហោះម្នាក់មកពីតំបន់ Soldotna។

ជនរងគ្រោះ៦នាក់ត្រូវបានប្រកាសថាស្លាប់នៅនឹងកន្លែងកើតហេតុរីឯម្នាក់បានស្លាប់ខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធនិងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិកំពុងស៊ើបអង្កេតអំពីគ្រោះថ្នាក់នេះ។

គួរបញ្ជាក់ថា ការបុកគ្នាលើអាកាសដែលបណ្តាលឲ្យមានអ្នកស្លាប់លើកចុងក្រោយបំផុតក្នុងរដ្ឋ Alaska គឺបានកើតឡើងនៅខែឧសភាឆ្នាំ២០១៩ក្បែរទីក្រុង Ketchikan។ មនុស្ស៦នាក់បានស្លាប់នៅពេលយន្តហោះ២គ្រឿងដែលកំពុងដឹកអ្នកទេសចរបានបុកគ្នា។ អ្នកនៅរស់ចំនួន១០នាក់ត្រូវបានជួយសង្គ្រោះពីទីតាំងនោះ៕

ប្រភព៖​ កម្ពុជាថ្មី