មន្ត្រីវៀតណាមម្នាក់ត្រូវកាត់ទោសយ៉ាងធ្ងន់ធ្ងរ​ ក្រោយរកឃេីញថាភាពមិនប្រក្រតីយ៉ាងច្រេីន

0
26

បរទេស៖​​ អតីតអនុប្រធាន HCMC លោក ង្វៀន ហួយទិន ត្រូវបានបណ្តេញចេញពីគណបក្សកំម្មុយនីសវៀតណាមដោយសារ​ “ការរំលោភច្បាប់ធ្ងន់ធ្ងរ”។ នេះបើយោងតាមការបញ្ជាក់ពីគណៈកម្មាធិការត្រួតពិនិត្យកណ្តាល ដែលបានធ្វើការស្នើសុំនៅក្នុងការសម្រេចធ្វើបែបនេះ។

គណៈកម្មាធិការត្រួតពិនិត្យកណ្តាលវៀតណាម បានគូសបញ្ជាក់ប្រាប់លេខាធិការដ្ឋានគណបក្សថា លោក ង្វៀន ហួយទិន ដែលមានអាយុ៦៣ឆ្នាំ បានប្រព្រឹត្ត“ ការរំលោភច្បាប់ធ្ងន់ធ្ងរ” បើយោងទៅតាមអ្វីដែលពួកគេបានធ្វើស៊ើបអង្កេតអស់រយៈពេលជាយូរមកហើយ។

របាយការណ៌បានបង្ហាញឲ្យដឹងថា ក្នុងយុទ្ធនាការការចាប់ខ្លួន លោក ង្វៀន ហួយទិន បានធ្វើទៅឡើងក្រោយពីលោកបានរំលោភបទបញ្ជាស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រដ្ឋ ការរំលោភបំពាននេះបានបណ្តាលឱ្យខាតបង់ថវិកាជាតិរាប់លានដុល្លារ។ហើយម្យ៉ាងទៀត គេបានរកឃើញការក្លែងបន្លំទាក់ទង នឹងដីសាធារណៈនៅក្នុងទីក្រុងដែលជាប់ទាក់ទង នឹងឧកញ៉ាផាន់វ៉ាន់ អាញវូ ដែលជាប់ពន្ធនាគារកាលពីប៉ុន្មានឆ្នាំមុននេះ។

គួរបញ្ជាក់ថា លោក ង្វៀន ហួយទិន គឺជាអនុប្រធានទីក្រុងហូជីមិញ ក្នុងឆ្នាំ ២០១១-២០១៦ និងជាអ្នកទទួលបន្ទុកគ្រប់គ្រងដីធ្លីនិងបរិស្ថាន។ ហើយកាលពីខែមិថុនា ឆ្នាំ២០១៥ លោកទិន​បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តផ្ទេរដីសាធារណៈមួយចំណែកនៅស្រុក១ ទៅឱ្យក្រុមហ៊ុនវ៉ាកណាម ៧៩ របស់ក្រុមហ៊ុនវូ។ ក្រោយមកទីក្រុងនេះបានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនសាងសង់អគារកម្ពស់១៨ជាន់​នៅទីនោះនិងផ្លាស់ប្តូរគោលបំណងប្រើប្រាស់ដី​ដូច្នេះបញ្ចប់ការលក់ទៅឱ្យក្រុមហ៊ុនវូ។

ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា​ ការលក់នេះបានរំលោភលើបទប្បញ្ញត្តិទាក់ទងនឹងដីរបស់រដ្ឋ ខណៈដែលវាត្រូវបានលក់ដោយគ្មានដំណើរការដេញថ្លៃ។ ហើយលោកវូអាយុ៤៥ឆ្នាំ ធ្លាប់ជាអ្នកអភិវឌ្ឍន៍ដ៏ធំម្នាក់នៅដាណាង ដែលជាទីក្រុងធំទី៣ នៅប្រទេសវៀតណាម បន្ទាប់ពីទីក្រុងហាណូយ និងហូជីមិញ គាត់ត្រូវបានជាប់ពន្ធនាគារអស់រយៈពេល៣០ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៨ ចំពោះការរំលោភផ្សេងៗរួមទាំង“ ការបង្ហាញពីអាថ៌កំបាំងរបស់រដ្ឋដោយចេតនា”  ៕

ប្រភព៖​ KBN News