យោងតាមតួលេខចុងក្រោយពីសាកលវិទ្យាល័យ ចនស៍ ហបគីនស៍ បានបង្ហាញថាបច្ចុប្បន្នចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកបានកើនដល់ ១៧.២លានករណី ដែលមានអ្នកស្លាប់ចំនួន៦៧១.០០០ករណីនិងមានករណីជាសះស្បើយជាង១០លាននាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

ចំពោះព្រឹត្តិការណ៍នៅពិភពលោកនាថ្ងៃព្រហស្បត៍ ប្រទេសចិនមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបទូទាំងប្រទេសចំនួន៨៤.២៩២ករណី (ដោយរកឃើញថ្មីចំនួន១២៧ករណី) ជាសះស្បើយចំនួន ៧៨.៩៧៤ករណី និងស្លាប់ចំនួន៤.៦៣៤ករណី។

ចំណែកសហរដ្ឋអាមេរិកវិញចំនួនអ្នកឆ្លងសរុបរបស់ប្រទេសឥឡូវនេះមានចំនួនជាង ៤,៤ លាននាក់ហើយចំនួនអ្នកស្លាប់លើសពី ១៥១.០០០ នាក់។

ប្រទេសប្រេស៊ីលបានក្លាយជាប្រទេសទី២ លើពិភពលោកដែលមានករណីឆ្លងជាង ២,៦ លានករណី។ ខណៈដែលភរិយារបស់លោកប្រធានាធិបតីប្រេស៊ីលនិងរដ្ឋមន្រ្តីម្នាក់ បានធ្វើរកឃើញមានវិជ្ជមានកូវីដ-១៩៕