រន្ធត់ចិត្ត! ! ចាប់បានក្រពេីមួយក្បាល​ ពេលវះពោះស្រាប់តែប្រទះឃេីញ

0
116

នេះ​ជាហេតុ​ការណ៍​ដ៏​ស្លុតរន្ធត់​បំផុត​មួយ នៅពេលដែល​សាកសព​ក្មេងប្រុស​ជំទង់​ម្នាក់ ត្រូវបាន​រកឃើញ​នៅក្នុង​ពោះ​សត្វ​ក្រពើ​មួយ​ក្បាល ដែល​បាន​អូស​ចូលទៅក្នុង​ទឹកទន្លេ ខណៈ​រូបគេ​កំពុង​ដើរ​រើស​ខ្យង​នៅតាម​ព្រៃ​ដៃទន្លេ​មួយកន្លែង នៅក្នុង​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០​។​

​ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ Ricky Ganya អាយុ ១៤ ឆ្នាំ ត្រូវបាន​ដឹងថា បាន​បាត់​ខ្លួន​អស់​រយៈពេល ៦ បន្ទាប់ពី​ត្រូវបាន​សត្វ​ក្រពើ​ចាប់​អូស​ទៅក្នុង​ទន្លេ ខណៈ​រូបគេ​កំពុង​ដើរ​រើស​ខ្យង​ជាមួយ​មីង និង​មិត្តភក្តិ​របស់គេ​ពីរ​នាក់​ទៀត ស្ថិតនៅ​តំបន់ Batang រដ្ឋ Sarawak​។​

​បើតាម​មីង​របស់​ជន​រងគ្រោះ នៅ​ថ្ងៃកើតហេតុ​នោះ រូបគាត់​ពិតជា​ស្លុតរន្ធត់​យ៉ាងខ្លាំង​ខណៈ​ឃើញ​ក្មួយប្រុស​របស់គាត់ ស្រាប់តែ​ត្រូវបាន​សត្វ​ក្រពើ​អូស​ចូលទៅក្នុង​ទន្លេ​យ៉ាង​លឿន ប៉ុន្តែ ដោយ​ពុំ​ដឹង​ធ្វើ​យ៉ាងម៉េច​គាត់​ក៏​ប្រញាប់​រត់​មក​រាយការណ៍​ព័ត៌មាន​នេះ​ដល់​អ្នកភូមិ និង​បន្ទាប់មក ហៅ​ប៉ូលិស​ឲ្យ​ជួយ​។​

​ក្រុម​ស្វែងរក និង​សង្គ្រោះ មកពី​ស្រុក Tanjung Manis បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគេ​បាន​បើក​ប្រតិបត្តិ​ការស្វែងរក​ឃើញ​សត្វ​ក្រពើ​នោះ ចម្ងាយ​ប្រហែល ៣ គីឡូ ពី​កន្លែងកើតហេតុ នៅវេលា​ម៉ោង ៩ និង ១៥ នាទី ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០​។ បន្ទាប់មក​បាន​អូស​វា​ឡើងគោក រួច​សម្រេច​ធ្វើការ​វះ​ពោះ​វា និង​រកឃើញ​បំណែក​សាកសព​ក្មេងប្រុស​រងគ្រោះ​ដែល​បាត់​ខ្លួន​ពិតប្រាកដ​។​

​នេះ​ជា​ព័ត៌មាន​ក្រើនរំលឹក​មួយ ដែល​ប្រជា​នេសាទ​ទាំងអស់គ្នា ត្រូវតែមាន​ការប្រុងប្រយ័ត្ន​សុវត្ថិភាព​ខ្ពស់ ខណៈ​ចេញ​ទៅរក​នៅតាម​តំបន់​មាត់បឹង ដងស្ទឹង​ឬ ដៃទន្លេ ព្រោះថា​សត្វ​កាច​សាហាវ​ដូចជា​ក្រពើ​នេះ​ជាដើម នឹង​អាច​វាយប្រហារ​យើង​បាន​គ្រប់ពេល ដោយ​មិន​ឲ្យ​យើង​ដឹង​ជាមុន​ឡើយ​៕ ដោយ​៖ លឹម ហុង​

ប្រភព៖​ CEN