រយ:ពេល​ ៣ឆ្នាំដែល​ ករណីអ្នកបេីកតាក់សុីបានរំលោភអ្នកជិះហេីយសម្លាប់​ នៅមិនទាន់ទទួលបានយុត្តិធម៌

0
88

ថ្ងៃនេះថ្ងៃទី 2 ខែ 8 ឆ្នាំ 2020 ថ្ងៃគម្រប់ខួប 3 ឆ្នាំរបស់ក្មួយស្រីខ្ញុំ ដែលត្រូវបានអ្នករត់តាក់ស៊ីរំលោភសម្លាប់យ៉ាងព្រៃផ្សៃនៅខេត្តស្វាយរៀង ថ្ងៃទី 2 ខែ 8 ឆ្នាំ 2017 អស់រយៈពេលបីឆ្នាំហើយ ដែលគ្រួសារខ្ញុំរង់ចាំទទួលយុត្តិធម៌ តើពេលណាទៅទើបផ្ដល់យុត្តិធម៌ពិតប្រាកដដល់គ្រួសារខ្ញុំ គ្រួសារខ្ញុំត្រូវឡើងតុលាការខេត្តស្វាយរៀងបីដង ក្រោយមកទៀតឡើងសាលាឧទ្ធរណ៍នៅភ្នំពេញពីរដងទៀត ក្រុមគ្រួសារខ្ញុំត្រូវចំណាយលុយអស់ជាច្រើន សម្រាប់ធ្វើដំណើរឡើងតុលាការជាច្រើនដង និងខាតពេលវេលារកស៊ីច្រើនណាស់ ក្នុងរយៈពេលបីឆ្នាំនេះការឈឺចាប់នៅតែកើនឡើងដោយសារតែយុត្តិធម៌នៅមិនទាន់ទទួលបាន ខ្ញុំបានបង្ហោះសារនេះតាមប្រព័ន្ធហ្វេសប៊ុកជាច្រើនដង តែដូចគ្មានថ្នាក់ដឹកនាំណាមើលឃើញសោះ នេះហេីយដែលធ្វើឲ្យគ្រួសារខ្ញុំមានការឈឺចាប់កាន់តែខ្លាំងទៅៗ សូមថ្នាក់ដឹកនាំ និងក្រសួងយុត្តិធម៌ ជួយរកយុត្តិធម៌និងផ្ដល់យុត្តិធម៌ពិតប្រាកដដល់គ្រួសារខ្ញុំផង សូមបងប្អូនជួយ ស៊ែរផង សូមអរគុណ។

ប្រភព: បង​ រី