រំលែកទុក្ខ! ! ម្តាយកីឡាករប្រដាល់​ អេ​ ភូថង​ បានទទួលមរណភាពហេីយ

0
9

ភ្នំពេញ៖ ម្តាយបង្កើតរបស់កីឡាប្រដាល់ អេ ភូថង គឺលោកស្រី អ៊ុន អន បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។ បើតាមលោក អេ ភូថង បានឲ្យដឹងថា ម្តាយរបស់លោកទទួលមរណភាព ដោយសារមានជំងឺមហារីកធ្ងន់ធ្ងរ។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News Plus លោក អេ ភូថង បានឲ្យដឹងថា ម្តាយរបស់លោកបានទទួលមរណភាព នៅព្រឹកថ្ងៃទី២៣ ខែមិថុនា វេលាម៉ោង ៧៖៤៦ នាទី ក្នុងអាយុ ៥៩ឆ្នាំ។ បច្ចុប្បន្ន សាកសពតម្កល់នៅផ្ទះរបស់លោក ស្ថិតនៅ ភូមិបុរីសន្តិភាព២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោក អេ ភូថង បានបន្តថា ម្តាយរបស់លោកបានទទួលមរណភាព ដោយសារតែមានជំងឺមហារីកធ្ងន់ធ្ងរ។

គួរជម្រាបថា លោកស្រី ឈ្មោះ អ៊ុត អន ម្តាយរបស់កីឡាប្រដាល់អេ ភូថង ដែលមានជំងឺមហារីកក្បាលធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ បានចាកចេញពីពន្ធនាគារហើយ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បន្ទាប់ពីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។

ចំពោះដំណឹងមរណភាពរបស់លោកស្រី បានធ្វើឲ្យមហាជនជាច្រើនសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារលោក អេ ភូថង ជាបន្តបន្ទាប់ តាមរយៈបង្ហោះសារហ្វេសប៊ុក៕

ប្រភព៖​ Freshnews