លទ្ធផលចេញហេីយ! ! ទៀត​ គឹមហេង​ មានដុំឈាមតូចមួយនៅ ចន្លោះ​លលាដ៍​និង​ខួរ​ក្បាល

0
19

បើ​តាម​ការ​បញ្ជាក់​របស់​ក្លឹប វិសាខា ​នៅ​ព្រឹក​នេះ ​បាន​បញ្ជាក់​ថា​លទ្ធផល​ស្កេន​ក្បាល​ជំហាន​ដំបូង​របស់​ ទៀត គឹមហេង ​មាន​ដុំ​ឈាម​តួច​មួយ ​ចន្លោះ​លលាដ៍​និង​ខួរ​ក្បាល​ដែល​ត្រូវ​តាមដាន​៤៨​ម៉ោង​ទៀត។

​​​ប្រ​សិន​បើ​ឈាម​នោះ មិន​រីក​ទេ មា​ន​ន័យ​ថា ស្ថាន​ភាព​ល្អ​ប្រ​សើរ មិន​ចាំ​បាច់​ព្យា​បាល​តាម​ការ​វះ​កា​ត់​ឡើយ តែ​បើ​ឈាម​កក​នោះ រីក​ធំ​ឡើង​ក្រុម​គ្រូ​ពេទ្យ នឹង​ពិនិត្យ​លើ​ស្ថាន​ភាព​ជាក់​ស្ដែង ហើយ​ភាគ​រយ​ច្រើន​អាច​ប្រើ​​វិធី​ព្យា​បាល​ដោយ​វះកាត់ ។ ពាក់​ព័ន្ធ​ស្មារ​តី​វិញ គឺ​មាន​ស្ថាន​ភាព​ធម្មតា គ្រាន់​តែប៉ះ​ទង្គិ​ច​បញ្ហា​ផ្លូវ​ចិត្ត ដោយ​សារ​ការ​បាត់​បង់​មនុស្ស​ជា​ទី​ស្រ​លាញ់ ។​

សូម​បញ្ជាក់​ថា ទៀត គឹមហេង ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​យប់​ថ្ងៃ​ទី​២៦​ឈាន​ចូល​ទី​២៧​ខែ​មិថុនា​ឆ្នាំ​២០២០​កន្លង​ទៅ។ ​ក្នុង​ហេតុការណ៍​នោះ ​បាន​ធ្វើ​ឱ្យ​នារី​ម្នាក់​បាន​ស្លាប់ ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​មិត្ត​ស្រី​របស់ គឹមហេង ​ស្រប​ពេល​ដែល​កីឡាករ​វិសាខា​រូប​នេះ​វិញ ​រង​របួស​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល៕

ប្រភព៖​ Sabay