លោកស្រី​ ឱ​ វណ្ណឌីន៖​ លទ្ធភាព​នៃការចម្លង​វីរុសកូវីដ១៩ ចូលសហគមន៍​ គឺមិនអាចមើលរំលង​បាន​ឡើយ

0
15

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​តាមបណ្តាញ Telegram នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ​២០២០នេះ​ថា លទ្ធភាព​នៃការចម្លង​វីរុសកូវីដ១៩ ចូលសហគមន៍​ គឺមិនអាចមើលរំលង​បាន​ឡើយ។

លោក​ស្រី​ពន្យល់​ដូច្នេះថា៖

«ដូច្នេះហេីយ​ បានជាក្រសួងសុខាភិបាល​ តែងតែអំពាវនាវហេីយអំពាវនាវទៀត​ ឲ្យបងប្អូនប្រជាពលរដ្ឋ​ ត្រូវតែបន្តកិច្ចការពារខ្លួនជាប់ជានិច្ច។ ថ្ងៃនេះ​ ថ្វីត្បិតតែការរកឃេីញអ្នកវិជ្ជមាន​វីរុសកូវីដ-១៩​ ចំនួន​ ២៣នាក់​ ទៀត​ ជាករណីនាំចូលក៏ពិតមែន​ តែវាជាចំនួនច្រេីនណាស់​ ដែលយេីងមិនអាចដឹងបានថា តេីបន្តទៅមុខទៀតយ៉ាងណាដែរនោះទេ? ដូច្នេះ​ សូមអ្នកដេីរកំសាន្ត​ទាំងអស់​ ត្រូវតែចេះប្រុងប្រយ័ត្នមែនទែន ដោយសារហានិភ័យនៃការចម្លងវីរុសកូវីដ-១៩​ ដែលអាចកេីតមានគ្រប់ពេលវេលា​ គ្រប់កាល:ទេស:​ និងគ្រប់ទីកន្លែងទាំងអស់។ សុំកុំភ្លេចខ្លួន និងសុំកុំសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩​ នេះឲ្យសោះ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ​ ចៀសផុតការចម្លងវីរុសដ៏កាចសាហាវមកបុគ្គល​ មកក្រុមគ្រួសារ​ និងចៀសផុតពីការចម្លងចូលសហគមន៌ជាបន្តទៀត»៕

ប្រភព៖​ ខ្លីៗ