វៀតណាមប្រកាសពី​ ករណីស្លាប់ទី៣​ ដោយកូវីដ

0
14
A woman wears a protective mask as she drives past a banner promoting prevention against the coronavirus disease (COVID-19) in Hanoi, Vietnam July 31, 2020. REUTERS/Kham

ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់នៅព្រឹកថ្ងៃសៅរ៍នេះថា ស្រ្តីម្នាក់ដែលបានធ្វើតេស្តវិជ្ជមានកូវីដ១៩ក្នុងទីក្រុង Danang បានស្លាប់ដោយធ្វើឲ្យនាងក្លាយជាអ្នកស្លាប់ទីបីដោយសារជំងឺនេះក្នុងប្រទេសវៀតណាម។

សារព័ត៌មានក្នុងស្រុក Dan Tri បានរាយការណ៍ថា មូលហេតុនៃការស្លាប់របស់នាងគឺបណ្តាលមកពីជំងឺខួរឆ្អឹងខ្នង, ជំងឺមហារីកឈាម, បញ្ហាផ្លូវដង្ហើមនិងការចុះខ្សោយនៃចរន្តឈាម។

កាលពីព្រឹកថ្ងៃសុក្រ បុរសអាយុ៧០ឆ្នាំម្នាក់ដែលត្រូវបានគេស្គាល់ថាជាអ្នកជំងឺទី៤២៨បានគាំងបេះដូងអំឡុងពេលព្យាបាលជំងឺកូវីដនិងបុរសអាយុ៦១ឆ្នាំម្នាក់ដែលត្រូវបានគេស្គាល់ថាជាអ្នកជំងឺទី៤៣៧គឺមានបញ្ហាសុខភាពមួយចំនួនរួមមានជំងឺខ្សោយតម្រង់នោមរ៉ាំរ៉ៃ តឹងទ្រូង ជំងឺទឹកនោមផ្អែម បញ្ហាបេះដូងនិងជំងឺរលាកសន្លាក់ឆ្អឹង។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ មនុស្ស១២នាក់ទៀតគឺជាអ្នកជំងឺកូវីដថ្មីដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុបរបស់វៀតណាមកើនឡើងដល់៥៥៨នាក់៕

ប្រភព៖​ កម្ពុជាថ្មី