វៀតណាម៖​ មានអ្នកជំងឺកូវីដម្នាក់​ ឧស្សាហ៍ទៅផ្សារ​ Aeon

0
35

វៀតណាម៖ ស្របពេលដែលប្រទេសវៀតណាម កំពុងជួបរលកទីពីរ នៃវីរុសរាតត្បាតកូវីដ១៩ ស្រាប់តែម្សិលមិញនេះ ផ្សារទំនើបអ៊ីអនម៉ល នៅខណ្ឌ Binh Tan​ ទីក្រុង ហូជីមិញ បានប្រកាស់ថា​ មានអ្នកជំងឺកូវីដម្នាក់ តែងតែមកដើរទិញអីវ៉ាន់ជាច្រើនលើក ច្រើនសារ ដូច្នេះត្រូវតែតម្រូវឲ្យបុគ្គលិក ដែលធ្លាប់ប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺរូបនោះធ្វើចត្តាឡីស័ក ដោយខ្លួនឯង ព្រមទាំងត្រូវរាយការណ៍ពីស្ថានភាពសុខភាពខ្លួនជាប្រចាំ ។

ផ្សារទំនើបអ៊ីអនម៉ល បានរាយការណ៍ថា ថ្ងៃទី​ ២៦​ ខែកក្កដា អ្នកជំងឺបានទៅសួរសុខទុក្ខសាច់ញាតិនៅមន្ទីរពេទ្យ Hoan My Danang និង មន្ទីរពេទ្យ ហើយថ្ងៃជាមួយគ្នានោះអ្នកជំងឺចាប់ផ្ដើមមានរោគសញ្ញា កូវីដ១៩ បាត់ទៅហើយ ។

រយៈពេលប៉ុន្មានថ្ងៃចាប់ពីថ្ងៃទី ២២ ខែកក្កដា ដល់ថ្ងៃទី ២៧ ខែកក្កដា អ្នកជំងឺតែងតែដើរលេងក្នុងផ្សារ អ៊ីអនម៉ល ។ ហើយនៅថ្ងៃទី ២៩ ខែកក្កដា អ្នកជំងឺត្រូវបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ ។

សូមបញ្ជាក់សកម្មភាពរបស់អ្នកជំងឺនៅក្នុងផ្សារទំនើបអ៊ីអនម៉ល គឺបានទៅជួបមិត្តភក្ដិនៅហាងភីហ្សា និងដើរទិញទំនិញ ៕
ប្រភព៖ KBN News

Thanks