សមត្ថកិច្ចខេត្តព្រះសីហនុបានត្រៀមកម្លាំងសម្រាប់ចុះអន្តរាគមន៍​ ប្រសិនបេីមានជំនន់ទឹកភ្លៀង

0
29

ខេត្តព្រះសីហនុ ៖ នារសៀល ថ្ងៃសៅរ៍១២កេីត​ ខែស្រាពណ៌​ ឆ្នាំជូតទោស័ក ព.ស ២៥៦៤​ ត្រូវនឹងថ្ងៃទី ០១​ ខែ សីហា​ ឆ្នាំ២០២០ ដោយឃើញធាតុអាកាសមានភ្លៀងធ្លាក់ខ្លាំង ភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជារអោយ លោកលោកស្រី ស្នងការរង អធិការក្រុង-ស្រុកទាំងអស់ត្រូវត្រៀមលក្ខណៈអោយបានគ្រប់គ្រាន់ខណៈភ្លៀងកំពុងធ្លាក់ខ្លាំង អាចបង្កអោយមានបញ្ហាទឹកជំនន់ ទឹកចាល់ ទឹកលិច ដូច្នេះត្រូវត្រៀមកម្លាំងអោយបានគ្រប់គ្រាន់ដើម្បីត្រូលសភាពការណ៍ជួយអន្តរាគមន៍ នៅពេលដែលមានតម្រូវការចាំបាច់ណាមួយអំពី គណៈបញ្ជារការឯកភាពខេត្ត គណៈបញ្ជាការឯកភាពស្រុក ជាពិសេសនៅតាមមូលដ្ឋាន យើងត្រូវពិនិត្យអោយបានច្បាស់ដើម្បីបង្ការសង្គ្រោះ ប្រជាពលរដ្ឋតាមភូមិឃុំ ដែលរស់តាមតំបន់វាលទំនាប ដែលអាចមានបញ្ហាចាល់ទឹក ជន់លិចនៅតាមលំនៅដ្ឋានរបស់ពួកគាត់។

លោកឧត្តមសេនីយ៍ស្នងការសង្កត់ធ្ងន់អោយលោកលោកស្រីស្នងការរង អធិការក្រុង-ស្រុកទាំងអស់ប្រមូលកម្លាំងដើម្បីត្រៀមត្រូលសភាពការណ៍នេះ៕