បាត់ដំបង៖​ ជាការពិត ពេលនេះលោកបង ងួន ចាន់ដេវីត បានសម្រចចិត្តទៅបួសធ្វើជាព្រះសង្ឃ ដើម្បីបំពេញបំណងខ្លួនឯង និងស្វែងយល់ពីព្រះធម៌ក្នុងព្រះពុទ្ធសាសនាផងដែរ។ ដោយមួយរយៈមុននេះ លោកបងហាក់ជាជួបរឿងរ៉ាវព្យុះភ្លៀងជាច្រើនគួរឲ្យកត់សម្គាល់ តែទោះបីជាយ៉ាងណា ក៏លោកបង អាចឆ្លងកាត់រឿងរ៉ាវអាក្រក់ៗមកបានដោយងាយផងដែរ។ 

យ៉ាងណាមិញ បើគិតមកទល់នឹងពេលនេះ លោកបង ដេវីត បានចូលខ្លួនបំរើព្រះពុទ្ធសាសនា បួសជាព្រះសង្ឃបានជិតកន្លះខែហើយ។ ក្នុងនោះដែរ បន្ទាប់ពីសម្រេចបំណង បួសធ្វើជាព្រះសង្ឃរួចមក លោកបង ហាក់ជាមានទឹកមុខស្រស់ស្រាយ​ និងមានតែស្នាមញញឹម តែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ពេលបួសនេះ លោកបងក៏មិនបានបង្ហើបប្រាប់ពីពេលវេលា ថ្ងៃណានឹងសឹក ហើយមកបំពេញការងារជាតារាចម្រៀងវិញនោះទេ។ 

ជាក់ស្ដែង ថ្មីៗនេះ កញ្ញា ទេព បូព្រឹក្ស ក៏បានបង្ហោះសកម្មភាពរបស់លោកបង ដេវីត នៅក្នុងគណនី លោកបងផ្ទាល់ ដើម្បីឲ្យហ្វេនៗបានដឹងពីសុខទុក្ខ និងការរស់នៅប្រចាំថ្ងៃផងដែរ។ ដោយសកម្មភាពទាំងនោះ បានបង្ហាញឲ្យឃើញថា លោកបងពិតជាកំពុងមានសេចក្ដីសុខជាមួយផ្លូវធម៌ ដែលលោកបងបានសម្រចចិត្ដដើរលើមាគ៌ានៃព្រះពុទ្ធសាសនា មិនតែប៉ុណ្ណោះ​រូបភាពទាំងនោះ យើងសង្កេតឃើញថា លោកបង​ក៏កំពុងអានសៀវភៅធម៌ ព្រមទាំងបង្ហាញអារម្មណ៍យ៉ាងស្ងប់ស្ងាត់ទៀតផង៕

ប្រភព៖ខ្មែរឡូត