សុំប្រពន្ធត្រូវគ្នាវិញ​ នាងមិនព្រម! ! ប្តីទាយកឈេីបន្ទះវាយទាំងកំរោល

0
190

សៀមរាប ៖ ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្លក្រាម នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តី ដែល​វាយ​ប្រពន្ធ ។ ជនសង្ស័យ​និង​ប្រពន្ធ​រងគ្រោះ បាន​ចែកផ្លូវ​គ្នា ឈប់​រស់នៅ​ជាមួយគ្នា ចំនួន 3 ខែ ព្រោះ​ជនសង្ស័យ ប្រើ​អំពើ​ហឹ​ង្សា​ញឹកញាប់ លុះ​មកដល់​ថ្ងៃកើតហេតុ ជនសង្ស័យ បានមក​ហៅ​ទៅផ្ទះ នៅឯ​ស្រុក​សូទ្រនិគម​វិញ តែ​ជនរងគ្រោះ មិន​ព្រមទៅ និង ឈ្លោះប្រកែក​គ្នា ជនសង្ស័យ​បាន​យក​ឈើ​បន្ទះ​វាយ​លើ​ក្បាល​ជនរងគ្រោះ បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម​។

​ជ​នស​ង្ស​យ័​ឈ្មោះ ប្រែ​ន ប្រ​ន ភេទ​ប្រុស អាយុ 27​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង ទីលំនៅ ក្រុមទី 2 ភូមិ​ជប់ ឃុំ​ខ្នារ​ពោធិ ស្រុក​សូទ្រនិគម ខេត្ត​សៀ​បរាប ត្រូវ​នគរបាល​រដ្ឋបាល​ស្លក្រាម​ឃាត់ខ្លួន​ក្នុង ករណី​ហិង្សា​មាន​ស្ថាន​ទម្ងន់​។​

នៅ​ថ្ងៃទី 24 ខែកក្កដា ឆ្នាំ​2020 វេលា​ម៉ោង 20​និង​30​នាទី នៅ​បន្ទប់​សម្រាប់​កម្មករ​ធ្វើ​នំ​បុ័ង​ស្នាក់នៅ ស្ថិត​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ជនរងគ្រោះ ឈៀង មុំ ភេទ ស្រី អាយុ 26​ឆ្នាំ មុខរបរ កម្មករ​ធ្វើ​នំ​បុ័ង ស្នាក់នៅ​កន្លែង​ធ្វើ​នំ​បុ័ង ត្រូវជា​ប្រពន្ធ របស់​ជនសង្ស័យ តែ​មិនមាន​សំបុត្រអាពាហ៍ពិពាហ៍ និង បាន​ចែកផ្លូវ​គ្នា ឈប់​រស់នៅ​ជាមួយគ្នា ចំនួន 3 ខែ ព្រោះ​ជនសង្ស័យ ប្រើ​អំពើហិង្សា​ញឹកញាប់ ។ លុះ​មកដល់​ថ្ងៃកើតហេតុ​ខាងលើ ជនសង្ស័យ បានមក​ហៅ​ទៅផ្ទះ នៅឯ​ស្រុក​សូទ្រនិគម​វិញ តែ ជនរងគ្រោះ មិន​ព្រមទៅ និង ឈ្លោះប្រកែក​គ្នា ជនសង្ស័យ​បាន​យក​ឈើ​បន្ទះ​វាយ​លើ​ក្បាល​ជនរងគ្រោះ បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម និង វាយ​ត្រូវ​ដៃ រួច​ចាប់​បោចសក់ ទះ និង ដាល់​លើ​មុខជា​ច្រើន​ដៃ បន្ទាប់មក​មានកម្ម​ក​រ​ដូចគ្នា ឈ្មោះ ធី​ម ធី ភេទ​ស្រី អាយុ 27​ឆ្នាំ មកជួយ​ជនរងគ្រោះ ត្រូវ​ជនសង្ស័យ វាយ​ត្រូវ​ក្បាល 1 ឈើ​បន្ទះ របួស បន្ទាប់មក​កម្មករ​នាំគ្នា​ជួយ​ឃាត់ និង រាយការណ៍​ឲ្យ​សមត្ថកិច្ច​យើង បាន​ចុះ​ដល់ បញ្ជូន​ជនរងគ្រោះ​ទាំងពីរ​នាក់​ទៅ​ពេទ្យ​ខេត្ត និង នាំ​ជនសង្ស័យ​មក​សាកសួរ​នៅ​ប៉ុស្តិ៍ ហើយ​ជនសង្ស័យ ឈ្មោះ ប្រែ​ន ប្រ​ន បាន​សារភាពថា ខ្លួន​ពិតជា​បាន​យក​បន្ទះក្តា វាយ​ទៅលើ​ក្បាល​ជនរងគ្រោះ ដែលជា​ប្រពន្ធ​របស់ខ្លួន បណ្តាល​របួស​ធ្ងន់ធ្ងរ និង វាយ​ទៅលើ​ក្បាល របស់​ឈ្មោះ ធី​ម ធី ភេទ​ស្រី បណ្តាល​ឲ្យ​របួស ប្រាកដ​មែន​។​

​ករណីនេះ លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល​ក្រុង​សៀមរាប បាន​បញ្ជា​ឲ្យ​ធ្វើការ​ឃាត់ខ្លួន កសាង​សំណុំរឿង តាម​នីតិវិធី ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ធ្វើការ​ផ្ដន្ទាទោស​តាមច្បាប់​៕

ប្រភព៖​ CEN