សូមចូលរួមរំលែកទុក្ខ! លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន បានទទួលមរណ:ភាពហេីយ

0
117

សូមចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់មរតកមនុស្សរស់ លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន ជាព្រឹទ្ធាចារ្យសិល្បៈដែលពោពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចាំពីទេពកោសល្យសម្តែងរបស់លោកតាយ៉ាងច្បាស់ តាមរយៈតួរអង្គ «តាជូជក់» នៅក្នុងយីកេររឿងព្រះវេសន្តរកំឡុងឆ្នាំ៨០ជាង ។ ហើយក៍មានស្នាដៃជាច្រើនទៀតដែលលោកតាបានបន្សល់ទុក ។

ក្នុងនោះដែរ លោកតាក៍បានសម្តែងភពយន្តដែលខ្ញុំបាទធ្លាប់សម្តែងគឺរឿង «ភូមិគ្រឹះចម្លែក» និងនៅក្នុងMVបទចម្រៀងរបស់ខ្ញុំ «យើងជាអ្នកស្រែត្រូវជឿអ្នកស្រែដូចគ្នា»
សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកតា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ 😔😔😔🙏🏻🙏🏻🙏🏻💐៕