កូរ៉េខាងជើង៖ ប្រជាជនកូរ៉េខាងជើង នឹងត្រូវពិន័យឲ្យធ្វើការធ្ងន់រយៈពេល ខែក្រោមច្បាប់តឹងរុឹងថ្មី ប្រសិនបើនរណាម្នាក់មិនពាក់ម៉ាស់ទេនោះ ដែលវិធានការថ្មីនេះ គឺធ្វើឡើងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសដ៏អាថ៌កំបាំងមួយនេះ។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយ មន្ដ្រីកូរ៉េខាងជើងម្នាក់បាននិយាយថា វិធានការថ្មីនេះ បានចាប់ផ្ដើមនៅថ្ងៃទី១៦ ហើយក្រុមអធិការកិច្ច បានរៀបចំឡើងនៅទីក្រុងព្យុងយ៉ាង និងនៅតាមទីរួមខេត្ដនានា ជាមួយមន្ដ្រីប៉ូលិស និស្សិត និងសិស្សវិទ្យាល័យ ដើម្បីធ្វើការបង្ក្រាបយ៉ាងតឹងរុឹងលើជនណាដែលមិនពាក់ម៉ាស់។ ហើយចំពោះអ្នកមិនពាក់ម៉ាស់ នឹងត្រូវទទួលទណ្ឌកម្មធ្វើការដោយកម្លាំងរយៈពេលលើសពីខែ ដោយមិនគិតថាពួកគេជានរណានោះទេ។

គួរឲ្យដឹងដែរថា កូរ៉េខាងជើងមិនបានកត់ត្រាពីករណីឆ្លងជំងឺកូវីដ-១៩ ជាផ្លូវការឡើយ ប៉ុន្ដែប្រទេសនេះបានចាត់វិធានការ បង្ការយ៉ាងតឹងរុឹងរួមមាន ហាមប្រាមការប្រមូលផ្ដុំ តម្រូវឲ្យពលរដ្ឋពាក់ម៉ាស់ និងដាក់កម្មករដែលធ្វើការនៅព្រំដែនដោយឡែក។

ទោះជាយ៉ាងណាក្ដី មន្ដ្រីរបស់កូរ៉េខាងជើងបានប្រាប់ទៅពលរដ្ឋរបស់ខ្លួនជាសាធារណៈថា ប្រទេសកូរ៉េខាងជើងមានអ្នកឆ្លងកូវីដ-១៩ កាលពីដើមខែមីនា។

ទន្ទឹមនឹងនេះ មានក្រុមអ្នកសង្កេតការណ៍ បាននិយាយថា ប្រទេសកូរ៉េខាងជើងមិនបានផ្ដល់តួលេខនៃចំនួនអ្នកឆ្លង ចេញពីប្រភពចំនួនពីរ ដែលរួមមាន ទីក្រុងព្យុងយ៉ាង និងនៅខេត្ដ Ryanggang ឡើយ។ ខណៈក្រុមអ្នកជំនាញបរទេសបានដាក់ការសង្ស័យលើប្រទេសនេះ ចំពោះការអះអាងថា គ្មានអ្នកឆ្លងសូម្បីមួយករណី៕